បរទេស៖ មន្ត្រីស៊ើបការណ៍សម្ងាត់ ជាន់ខ្ពស់ សហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការ កូរ៉េខាងជើង នៅថ្ងៃសុក្រសប្ដាហ៍នេះ បានធ្វើការព្រមានថា ប្រទេសកូរ៉េខាងជើងមើលឃើញ កិច្ចការការទូត ត្រឹមតែជាមធ្យោបាយ ដើម្បីធ្វើការអភិវឌ្ឍ អាវុធនុយក្លេអ៊ែ របស់ខ្លួនឲ្យជឿនលឿនប៉ុណ្ណោះ ស្របពេលដែលរដ្ឋបាលលោក បៃដិន បាននិយាយថា ខ្លួននឹងស្វែងរកផ្លូវ នាំទីក្រុងព្យុងយ៉ាង ត្រឡប់មកពិភាក្សាគ្នាវិញ។
លោក Sydney Seiler ជាមន្ត្រីចារកម្មជាតិ សហរដ្ឋអាមេរិក សម្រាប់កូរ៉េខាងជើង តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់មជ្ឈមណ្ឌល សិក្សាយុទ្ធសាស្ត្រអន្តរជាតិថា ការអភិវឌ្ឍអាវុធរបស់ ទីក្រុងព្យុងយ៉ាង គឺជាគោលនយោបាយ មិនផ្លាស់ប្តូរមួយ អស់រយៈពេល៣០ឆ្នាំហើយ។
លោកមានប្រសាសន៍យ៉ាងដូច្នេះថា “ដូច្នេះយើងគួរតែមានទឹកចិត្តខ្លាំងពេកទេ ប្រសិនបើភ្លាមមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ស្នើឲ្យមានកិច្ចពិភាក្សាគ្នានៅថ្ងៃស្អែក ឬក៏មិនគួរភ្ញាក់ផ្អើលខ្លាំងពេក ឬក៏អស់ទឹកចិត្ត ប្រសិនបើមានការ បាញ់មីស៊ីលផ្លោងឆ្លងទ្វីប នៅត្រឹមថ្ងៃអាទិត្យនោះទេ”៕
ប្រែសម្រួល៖ប៉ាង កុង