ព័ត៌មានអន្តរជាតិ

ចិនអនុញ្ញាតឲ្យ កងកម្លាំងការពារ ដែនសមុទ្រ បាញ់នាវាបរទេស ប្រសិនបើចំាបាច់

បរទេស៖ ប្រទេសចិន នៅថ្ងៃសុក្រនេះ បានអនុម័តច្បាប់មួយនៅថ្ងៃសុក្រនេះ ដែលជាលើកដំបូង អនុញ្ញាតឲ្យកងការពារសមុទ្រ បាញ់ប្រហារលើនាវាបរទេស ហើយទង្វើបែបនេះ អាចនឹងបង្កឲ្យដែនទឹកមានជម្លោះ នៅជុំវិញប្រទេសចិន កាន់តែមានភាពជ្រួលច្របល់ ខ្លាំងឡើង។

យោងតាមសេចក្តីរាយការណ៍មួយ ពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិន បានឲ្យដឹងថា អង្គភាពច្បាប់ជាន់ខ្ពស់របស់ប្រទេសចិន គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាជាតិ បានអនុម័តច្បាប់កងកម្លាំងការពារដែនសមុទ្រ នៅថ្ងៃសុក្រនេះ។

យោងតាមសេចក្តីព្រាង ដែលនិយាយក្នុងច្បាប់ចេញផ្សាយនៅមុននោះ បានឲ្យដឹងថា កងកម្លាំងការពារដែនសមុទ្រ ត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់គ្រប់មធ្យោបាយចាំបាច់ទាំងអស់ ដើម្បីបញ្ឈប់ ឬក៏ទប់ស្កាត់ការគម្រាមកំហែងនានា ពីនាវាបរទេស។

គួរបញ្ជាក់ថា ប្រទេសចិន មានជម្លោះអធិបតេយ្យភាពដែនសមុទ្រ ជាមួយប្រទេសជប៉ុន នៅសមុទ្រចិនខាងកើត និងជាមួយបណ្ដា ប្រទេសអាស៊ីអាគ្នេយ៍ មួយចំនួនទៀត នៅដែនសមុទ្រចិនខាងត្បូង ព្រមទាំងធ្លាប់បានបញ្ជូន កងកម្លាំងការពារសមុទ្រ របស់ខ្លួន ឲ្យបណ្ដេញនាវានេសាទនានា ដែលមកពីប្រទេសដទៃ ហើយជាលទ្ធផល ជួនកាលបណ្ដាលឲ្យលិចនាវាទាំងនេះផងដែរ៕

ប្រែសម្រួល៖ប៉ាង កុង

To Top