អ.ស.ប៖ ទីភ្នាក់ងារព័ត៌មាន ចិន ស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ថា កាលពីថ្ងៃសុក្រ ក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ បានថ្កោលទោសទៅលើ អំពើវាយប្រហារ ដោយភេរវករ កាលពីថ្ងៃព្រហស្បតិ៍ ដឹកនាំដោយក្រុមរដ្ឋឥស្លាម (IS)នៅក្រុងបាដាដ នៃប្រទេសអ៊ីរ៉ាក់ ដែលបណ្តាលឲ្យស្លាប់មនុស្ស តិចបំផុត៣២នាក់ និងបង្ករបួសចំនួន១១០នាក់ ។
នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ បានដាក់ថា សមាជិកនៃក្រុមប្រឹក្សាសន្តិសុខ បានបង្ហាញពីការចូលរួម សោកស្តាយយ៉ាងខ្លាំង និងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ដល់ក្រុមគ្រួសារ ជនរងគ្រោះ និងរដ្ឋាភិបាលនៃប្រទេសអ៊ីរ៉ាក់ និងសូមជូនពរ ដល់អ្នករងរបួស ឲ្យជាសះស្បើយ ពីជំងឺឆាប់រហ័ស” ។
ក្រុមប្រឹក្សាសន្តិសុខ បានសង្កត់ធ្ងន់ថា វាជាអំពើវាយប្រហារមួយ ដែលមិនអាចលើកលែងទោស ឲ្យបានឡើយ និងបន្តគាំទ្រដល់រដ្ឋាភិបាល ក្នុងការស្វែងរកយុត្តិធម៌ ដល់ក្រុមជនរងគ្រោះ ៕
ដោយ៖ ម៉ៅ បុប្ផាមករា