Covid-19

WHO ព្រមព្រៀងទិញ វ៉ាក់សាំងកូវីដ-១៩ ពីក្រុមហ៊ុន Pfizer រហូតដល់ ៤លានដូស

ហ្សឺណែវ៖ អង្គការសុខភាពពិភព លោកបានឲ្យដឹងកាលពីថ្ងៃសុក្រថា ខ្លួនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្នុងការទិញវ៉ាក់សាំងការពារមេរោគឆ្លងកូវីដ-១៩ រហូតដល់ ៤០ លានដូសដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនឱសថយក្សរបស់សហរដ្ឋអាមេរិក Pfizer ។

រវាងកិច្ចព្រមព្រៀងផ្គត់ផ្គង់ ដែលបានរំពឹងទុកសម្រាប់វ៉ាក់សាំង Pfizer និងការងារកំពុងបន្តដើម្បីអនុម័តក្រុមហ៊ុនវ៉ាក់សាំង AstraZeneca / Oxford អង្គការសុខភាពរបស់អង្គការសហប្រជាជាតិ រំពឹងថា នឹងចាប់ផ្តើមផ្តល់វ៉ាក់សាំងកូវីដ-១៩ នៅចុងខែកុម្ភៈ ក្រោមក្របខ័ណ្ឌបែងចែក ដែលត្រូវបានរៀបចំឡើង ដើម្បីធានាដល់ការទទួលបានកម្រិតទាប និងមធ្យម។

វ៉ាក់សាំង Pfizer ដែលបង្កើតរួមគ្នាជាមួយដៃគូអាល្លឺម៉ង់ BioNTech SE គឺជាវ៉ាក់សាំងដំបូងបង្អស់ ដែលទទួលបានសុពលភាពប្រើប្រាស់ជាបន្ទាន់ ពីអង្គការសុខភាពពិភពលោកចាប់តាំងពីការផ្ទុះឡើងនៃវីរុសកូរ៉ូណាទម្រង់ថ្មីបានចាប់ផ្តើម។

យោងតាមកិច្ចព្រមព្រៀង ដែលមានស្រាប់វ៉ាក់សាំង AstraZeneca / Oxford ជិត ១៥០ លានដូស បានត្រៀមបញ្ជូនទៅប្រទេសនានាដែលកំពុងមានតម្រូវការនៅពេលបញ្ចប់ដំណើរការបុព្វសិទ្ធិរបស់អង្គការសុខភាពពិភពលោក ដើម្បីបញ្ជាក់ពីសុវត្ថិភាព និងប្រសិទ្ធភាពរបស់វ៉ាក់សាំង។

កាលពីដើមសប្តាហ៍នេះលោក Tedros Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោក បានរិះគន់ក្រុមហ៊ុនផលិតវ៉ាក់សាំងសម្រាប់ការស្វែងរកប្រាក់ចំណេញ ដោយធ្វើឱ្យប្រទេសអ្នកមានអាចទិញការផ្គត់ផ្គង់វ៉ាក់សាំងដែលមាន៕

ដោយ ឈូក បូរ៉ា

To Top