ព័ត៌មានអន្តរជាតិ

ប្រេស៊ីល អនុម័តទៅលើការ ប្រើប្រាស់វ៉ាក់សាំង CoronaVac បន្ថែមទៀតចំនួន ៤,៨លានកម្រិត ទប់ទល់នឹងជំងឺ កូវីដ១៩

ប្រេស៊ីលឡា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ថា ទីភ្នាក់ងារនិយ័តករសុខាភិបាលរបស់ប្រទេសប្រេស៊ីល ហៅកាត់ថា (Anvisa) បានអនុម័តជាឯកច្ឆ័ន្ចទៅលើការប្រើប្រាស់វ៉ាក់សាំង CoronaVac បន្ថែមទៀតចំនួន៤,៨លានកម្រិតទប់ទល់នឹងជំងឺកូវីដ១៩ ។

សំណើត្រូវបានធ្វើឡើងដោយវិទ្យាស្ថាន Butantan Institute ដែលមានមូលដ្ឋាននៅក្រុងសៅប៉ូឡូ កាលពីថ្ងៃចន្ទ មួយថ្ងៃបន្ទាប់ពី Anvisa បានចេញអាជ្ញាបណ្ណឲ្យប្រើប្រាស់កម្រិតដំបូងនៃវ៉ាក់សាំង CoronaVac ចំនួន៦លានកម្រិត ដែលបានធ្វើឡើងនៅតាមជនបទឲ្យដំណើរការ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ។

វ៉ាក់សាំងនេះ ត្រូវបានផលិតឡើងដោយក្រុមហ៊ុនផលិតឳសថរបស់ប្រទេសចិនឈ្មោះ Sinovac Biotech ដែលមានដៃគូសហការគ្នាជាមួយនឹងវិទ្យាស្ថាន Butantan Institute ។

ទីភ្នាក់ងារ Anvisa បានឲ្យដឹងថា ខ្លួនបានសម្រេចចិត្តថា វ៉ាក់សាំង CoronaVac “សុវត្ថិភាព គុណភាព និងវ៉ាក់សាំងប្រកបដោយប្រសិទ្ធិភាព” ដែលមិនទាន់មានបញ្ហាណាមួយកើតឡើងនៅក្នុងការផ្តល់ភាពសុំានឹងជំងឺក្នុងសប្តាហ៍ដំបូង ដែលបង្ហាញថា មានបញ្ហាអ្វីកើតឡើងនោះទេ ។

ប្រទេសនៅអាមេរិកខាងត្បូងមួយនេះ បានចុះក្នុងបញ្ជីដែលមានអ្នកឆ្លងជំងឺកូវីដ១៩រហូតដល់៨.៧៥៣.៩២០នាក់ និងមានអ្នកស្លាប់ចំនួន២១៥.២៤៣នាក់ គិតត្រឹមថ្ងៃសុក្រ នេះបើយោងតាមទិន្នន័យចុងក្រោយចេញដោយក្រសួងសុខាភិបាលបានឲ្យដឹងដូច្នេះ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top