ព័ត៌មានអន្តរជាតិ

គ្រោះរញ្ជួយដីកម្រិត៥,៧រ៉ិចទ័រ វាយប្រហារភាគពាយព្យ នៃប្រទេសដែនកោះ ប៉ាពូញ៉ូហ្គីណេ

ហុងកុង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ថា គ្រោះរញ្ជួយដីមួយកម្រិត៥,៧រ៉ិចទ័រ អង្រួននៅតំបន់ភាគពាយព្យនៃប្រទេសដែនកោះប៉ាពូញ៉ូហ្គីណេ ។

ទីភ្នាក់ងារស្ទង់ទិន្នន័យ និងភូមិសាស្ត្រសហរដ្ឋអាមេរិក (USGS)បានឲ្យដឹងថា គ្រោះរញ្ជួយដីមួយកម្រិត៥,៧រ៉ិចទ័រ បានអង្រួននៅចម្ងាយ៣៦គីឡូម៉ែត្រស្ថិតនៅភាគពាយព្យនៃក្រុង Finschhafen ប្រទេសប៉ាពូញ៉ូហ្គីណេ នៅវេលាម៉ោង៣និង១៩នាទី ម៉ោងសកល នៅថ្ងៃសៅរ៍នេះ  ។

ចំណុចកណ្តាលនៃគ្រោះរញ្ជួយដីនេះមានជម្រៅ២៩,២៦គីឡូម៉ែត្រ ត្រូវបានគេវាយតម្លៃបឋមឃើញថា មានរង្វាស់៦.៣៣៦៩ដឺក្រេនៃរយៈទទឹងបែកខាងត្បូង និងរង្វាស់១៤៧.៦០០៩ដឺក្រេនៃរយៈបណ្តោយប៉ែកខាងកើត ។

រហូតមកដល់ពេលនេះ នៅមិនទាន់មានសេចក្តីរាយការណ៍ណាមួយលម្អិតអំពីគ្រោះរញ្ជួយដីនេះបន្ថែមទៀតនៅឡើយទេ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top