ព័ត៌មានអន្តរជាតិ

អាមេរិក នឹងកែប្រែគោល នយោបាយអន្តោប្រវេសន៍ របស់លោក ត្រាំ

បរទេស៖ សេតវិមានបាននិយាយនៅថ្ងៃសៅរ៍ថា លោកប្រធានាធិបតី ចូ បៃដិន បាននិយាយប្រាប់ប្រធានាធិបតីម៉ិកស៊ិកថា សហរដ្ឋអាមេរិកមានគម្រោងធ្វើការកែប្រែគោលនយោបាយអន្តោប្រវេសន៍របស់រដ្ឋបាលលោក ត្រាំ ទន្ទឹមនឹងធ្វើការងារលើគោលនយោបាយនានា ដើម្បីដោះស្រាយបញ្ហាបុព្វហេតុអន្តោប្រវេសន៍។ 

នៅក្នុងកិច្ចសន្ទនាគ្នាតាមទូរស័ព្ទ កាលពីថ្ងៃសុក្រជាមួយលោកប្រធានាធិបតីម៉ិកស៊ិក Andrés Manuel López Obrador  លោក បៃដិន បានគូសបង្ហាញផែនការរបស់លោក បង្កើតផ្លូវស្របច្បាប់ថ្មី សម្រាប់ជនអន្តោប្រវេសន៍ និងធ្វើឲ្យប្រសើរឡើងនូវដំណើរការសម្រាប់ស្នើសុំសិទ្ធិជ្រកកោន។

តាមសេចក្តីរាយការណ៍ ចេញផ្សាយនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ បានឲ្យដឹងថា យោងតាមសេចក្តីប្រកាសព័ត៌មាន ដែលសេតវិមានចេញបាននិយាយថា មេដឹកនាំទំាងពីរ បានព្រមព្រៀងធ្វើការងាររួមគ្នា ឆ្ពោះទៅរកការកាត់បន្ថយរឿងអន្តោប្រវេសន៍ខុសប្រក្រតី៕ 

ប្រែសម្រួល៖ប៉ាង កុង 

To Top