ព័ត៌មានអន្តរជាតិ

ចិន បញ្ជាឲ្យយន្តហោះចម្បាំង ធ្វើដំណើរទៅក្បែរដែនកោះតៃវ៉ាន់ សាកល្បងប្រតិកម្មលោក Biden

បរទេស៖ ទូរទស្សន៍ CNN ចេញផ្សាយនៅថ្ងៃចន្ទ បានឲ្យដឹងថា ប្រទេសចិនបានធ្វើការបញ្ជូន កងយន្តហោះចំនួន២ ដើម្បីធ្វើដំណើរទៅដល់ក្បែរ នឹងព្រំដែននៃកោះតៃវ៉ាន់ កាលពីចុងសប្តាហ៍កន្លងទៅ ចំពេលដែលអាមេរិកទើបតែ ប្រកាសតំណែងប្រធានាធីបតីថ្មីលោក Joe Biden។

យោងតាមការបញ្ជាក់ របស់ក្រសួងការពារជាតិតៃវ៉ាន់ បានអះអាងថា យន្តហោះចម្បាំងរបស់ចិន ក្នុងចំនួនដល់ទ ១៣គ្រឿង បានធ្វើដំណើរមកដល់ដែនទឹក ភាគខាងនិរតីរបស់ខ្លួន កាលពីថ្ងៃសៅរ៍ និងបន្ទាប់មកចំនួន ១៥គ្រឿងទៀត នៅថ្ងៃអាទិត្យហើយជាការឆ្លើយតបតៃវ៉ាន់ ក៏បានបញ្ជូនយន្តហោះចម្បាំងរបស់ខ្លួន មួយចំនួនទៅដល់ កន្លែងកើតហេតុដើម្បីត្រួតពិនិត្យផងដែរ។

ទោះបីជាយ៉ាងណាក្តី គេបានដឹងថា ការហោះហើររបស់យន្តហោះចម្បាំងចិន មកក្នុងដែនសមុទ្រតៃវ៉ាន់គឺ មិនមែនជារឿងប្លែកនោះទេ ដោយក្នុងនោះកាលពីឆ្នាំទៅយន្តហោះចម្បាំងរបស់ចិន បានធ្វើការហោះហើរចូល ដល់ដែននៃកោះតៃវ៉ាន់មានចំនួនដល់ទៅ ៣៨០ជើងមកហើយ៕

ប្រែសម្រួល៖ ស៊ុន លី

To Top