Covid-19

ថៃ នឹងចាប់ផ្តើមចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩ នៅថ្ងៃទី១៤កុម្ភៈ ថ្ងៃបុណ្យនៃក្តីស្រឡាញ់

បរទេស៖ រដ្ឋាភិបាលថៃ គ្រោងនឹងចាប់ផ្តើមចាក់វ៉ាក់សាំង ថ្នាក់ជាតិរបស់ប្រទេសថៃ ចាប់ពីថ្ងៃទី១៤ ខែកុម្ភៈ ដោយចាប់ផ្តើមទៅលើបុគ្គលិក សុខាភិបាលនិងបុគ្គលិកជួរមុខ ។

យោងតាមសារព័ត៌មាន BANGKOK POST ចេញផ្សាយនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាមការ លើកឡើងរបស់លោក KIATTIPHUM WONGRAJIT លេខាអចិន្រ្តៃយ៍ផ្នែកសុខភាពសាធារណៈ និយាយនៅថ្ងៃច័ន្ទ ដោយសារលទ្ធភាពនៃ ការចាក់វ៉ាក់សាំងនៅមានកំរិត គឺក្រុមគោលដៅដែលមានហានិភ័យ ឆ្លងខ្ពស់នឹងត្រូវចាក់ថ្នាំ បង្ការក្នុងកំឡុងពេលដំបូង នៃផែនការចេញជាបីដំណាក់កាល។

សូមជម្រាបថា កាលពីសប្តាហ៍មុនរដ្ឋាភិបាលថៃ បានអនុម័តការចាក់វ៉ាក់សាំង ASTRAZENECA PLC សម្រាប់ការប្រើប្រាស់បន្ទាន់ ហើយត្រូវបានគេរំពឹងថា នឹងទទួលបានចំនួន ៥ ម៉ឺនដូស នៅខែក្រោយពីក្រុមហ៊ុនអង់គ្លេស – ស៊ុយអ៊ែត។ ប្រទេសថៃក៏នឹងទទួលបាននូវ៉ាក់សាំងចំនួន ២០០ ០០០ ដូស ពីក្រុមហ៊ុន SINOVAC BIOTECH LTD ដែលវ៉ាក់សាំងនេះត្រូវបានគេរំពឹងថា នឹងទទួលបានការយល់ព្រមពី និយតករឱសថក្នុងតំបន់ ក្នុងរយៈពេលប្រហែល ៣សប្តាហ៍។

រដ្ឋាភិបាលមានគោលបំណងប្រមូលផ្ដុំ ដើម្បីចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនប្រជាជនយ៉ាងតិច ៥០% មុនដំណាច់ឆ្នាំ ២០២១ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top