ព័ត៌មានអន្តរជាតិ

ភារធារីស្តីទី របស់កូរ៉េខាងជើង ប្រចាំ នៅគុយវ៉ែត រត់ទៅ កូរ៉េខាងត្បូង

បរទេស៖ សមាជិករដ្ឋសភា កូរ៉េខាងត្បូងមួយរូប បាននិយាយប្រាប់ នៅថ្ងៃចន្ទនេះថា ឯកអគ្គរដ្ឋទូតស្តីទី កូរ៉េខាងជើង ប្រចាំនៅប្រទេសគុយវ៉ែត នាពេលថ្មីៗនេះ បានរត់ទៅកូរ៉េខាងត្បូង ហើយនេះជារឿងដ៏ថ្មីបំផុតមួយ ក្នុងរឿងរត់ចេញ ពីប្រទេសកុម្មុយនិស្ត ឯកោ។

យោងតាមសម្តីរបស់លោក Tae Yong Ho ដែលធ្លាប់បម្រើការ ជាឯកអគ្គរដ្ឋទូតរង របស់កូរ៉េខាងជើង ប្រចាំនៅអង់គ្លេស នៅមុនពេលរត់ចូលមករស់នៅ ក្នុងប្រទេសកូរ៉េខាងត្បូង កាលពីឆ្នាំ២០១៦ និងត្រូវបានបោះឆ្នោត ជ្រើសជាសមាជិករដ្ឋសភា កាលពីឆ្នាំមិញនោះ លោក Ryu Hyun Woo បានរត់ទៅកូរ៉េខាងត្បូង កាលពីចុងខែកញ្ញា។

គួរបញ្ជាក់ថា ប្រទេសគុយវ៉ែត គឺជាប្រភពដ៏សំខាន់មួយ នៃរូបិយប័ណ្ណបរទេស សម្រាប់ទីក្រុងព្យុងយ៉ាង ដែលបានបញ្ជូនកម្មករ រាប់ពាន់នាក់ ឲ្យទៅធ្វើការងារនៅក្នុង ប្រទេសនោះ ដែលភាគច្រើន គឺសម្រាប់គម្រោងការសាងសង់៕

ប្រែសម្រួល៖ប៉ាង កុង

To Top