Covid-19

ជប៉ុន មានអ្នកឆ្លងជំងឺកូវីដថ្មីលើសពី ៣,៨ពាន់នាក់

តូក្យូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ថា លោក Yoshihide Suga នាយករដ្ឋមន្ត្រីជប៉ុន បានធ្វើការសុំអភ័យទោសចំពោះ ការកើនឡើងនៃអ្នកឆ្លងជំងឺ ដែលមានអ្នកឆ្លងជំងឺស្លាប់ នៅខាងក្រៅមន្ទីរពេទ្យនានា ។ ជប៉ុន កាលពីថ្ងៃអង្គារ បានបញ្ជាក់ថា មានករណីថ្មីនៃជំងឺកូវីដ១៩ចំនួន៣.៨៥២នាក់ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុបកើនឡើងដល់ ៣៧៣.០៤៤នាក់ ។

ក្រុមមន្ត្រីសុខាភិបាល បានរាយការណ៍ថា មានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ចំនួន ១០៤នាក់ គិតត្រឹមថ្ងៃអង្គារ ជាមួយគ្នានេះដែរ ចំនួនអ្នកស្លាប់នៅទូទំាងប្រទេស នាពេលបច្ចុប្បន្ននេះបានកើនឡើងដល់ ៥.៣១១នាក់ ។

ក្រសួងសុខាភិបាលបានឲ្យដឹងថា ចំនួនអ្នកជំងឺដែលត្រូវបានគេចាត់ទុក “មានជំងឺធ្ងន់ធ្ងរ” មានចំនួន៩៩៦នាក់ ទាបជាង២១នាក់ ដែលគិតពីថ្ងៃមុននេះ ។

រដ្ឋបាលម៉េត្រូប៉ូលីតែនតូក្យូ បានរាយការណ៍ថា មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន១.០២៦នាក់ នៅក្នុងរដ្ឋធានី ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុប នៅក្នុងទីក្រុងនេះកើនឡើងដល់ ៩៥.៥៣៤នាក់ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top