បរទេស៖ ទីភ្នាក់ងារចិន ស៊ិនហួចេញផ្សាយនៅថ្ងៃសុក្រនេះ បានឲ្យដឹងថាប្រទេសតួកគីទើបតែទទួលបានកញ្ចប់ទី២ នៃវ៉ាក់សាំងកូវីដ១៩ពីប្រទេសចិន។
ការដឹកជញ្ជុនវ៉ាក់សាំងរបស់ក្រុមហ៊ុនរដ្ឋចិន Sinovac ត្រូវបានគេដឹងទៀតដែរថាបានធ្វើឡើងតាមរយៈជើងហោះហើរ របស់ក្រុមហ៊ុនអាកាសចរណ៍តួកគីនិងបានចុះចតនៅក្នុងអាកាសយានដ្ឋាន នៃទីក្រុងស្តង់ប៊ូលកាលពីព្រឹកថ្ងៃសុក្រនេះ។
តាមការបញ្ជាក់បន្ថែមរបស់ទីភ្នាក់ងាររដ្ឋ Anadolu បានឲ្យដឹងទៀតដែរថាវ៉ាក់សាំងនៃដំណាក់កាលទី២នេះ មានចំនួនប្រមាណជា៣,៥លានដូសខណៈដែលកញ្ចប់ដំបូងដែលធ្លាប់បានទទួលនាពេលកន្លងមក គឺមានប្រមាណជា៦,៥លានដូសរួចទៅហើយ។
រំលឹកដែរថាតួកគីបានចាប់ផ្តើម ធ្វើការចាក់វ៉ាកសាំងក្នុងប្រទេសតាំងតែពីថ្ងៃទី១៤ខែមករាក្រោយពេលដែលទទួលបានវ៉ាក់សាំង ប្រមាណជា៣លានដូសភ្លាមកាលពីចុងខែធ្នូ៕
ប្រែសម្រួល៖ស៊ុនលី