CNN៖ ប្រសិនបើអ្នកមានផ្ទៃពោះអំឡុងពេលមានជំងឺរាតត្បាត ក្រុមវេជ្ជសាស្ត្រសំខាន់ៗនៅសហរដ្ឋអាមេរិកមានសារច្បាស់លាស់សម្រាប់អ្នក គឺសូមពិចារណាទទួលការចាក់វ៉ាក់សាំងប្រឆាំងនឹងវីរុសកូវីដ១៩នេះ ។
យោងតាមសារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា វេជ្ជបណ្ឌិត Richard Beigi នៅមហាវិទ្យាល័យគ្រូពេទ្យឯកទេសសម្ភពនិងរោគស្ត្រីផ្នែករោគឆ្លង និងក្រុមជំនាញរៀបចំសុខភាពសាធារណៈ បានមានប្រសាសន៍ថា “ យើងណែនាំឱ្យចាក់វ៉ាក់សាំង។
លោក Beigi បន្តថា “ ពិតជាមិនមានហេតុផលខាងទ្រឹស្តីក្នុងការជឿថា វានឹងបង្កគ្រោះថ្នាក់ដល់ម្តាយឬកូន ដែលមិនទាន់កើតនោះទេ ហើយយើងមានទំនុកចិត្តថា វានឹងផ្តល់នូវអត្ថប្រយោជន៍យ៉ាងច្រើនសម្រាប់ទាំងម្តាយនិងទារក” ។
មានតែមនុស្សពីរបីនាក់ទេ ដូចជាអ្នកដែលមានអាឡែរហ្សីធ្ងន់ធ្ងរ អ្នកដែលមានប្រវត្តិជាមួយអាឡែកស៊ី ឬអ្នកដែលកំពុងទទួលរងពីជំងឺមហារីកកម្រិតខ្ពស់ ទំនងជាត្រូវបានគេណែនាំឱ្យជៀសវាងវ៉ាក់សាំង។ អ្នកជំនាញនិយាយថា ស្ត្រីមានផ្ទៃពោះណាដែលមានកង្វល់គួរនិយាយជាមួយវេជ្ជបណ្ឌិតរបស់នាង៕
ប្រែសម្រួលៈ ណៃ តុលា