ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្រ្តីវៀណាម បញ្ជាឱ្យទិញវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅត្រីមាសទី១ ចំពេលផ្ទុះឡើងជាថ្មី នៃការចម្លងវីរុស

បរទេស៖ នាយករដ្ឋមន្រ្តីលោក ង្វៀន ស៊ុនហ្វុក បានណែនាំឱ្យក្រសួងសុខាភិបាលទិញវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅក្នុងត្រីមាសទី ១ ចំពេលមានការរីករាលដាលនៃជំងឺរាតត្បាតនេះបានកើតឡើងជាថ្មី ក្នុងពេលដែលប្រទេសវៀតណាម ក៏កំពុងបង្កើនល្បឿនផលិតវ៉ាក់សាំងក្នុងស្រុកផងដែរ។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា រលកឆ្លងថ្មីនៃជំងឺកូវីដ១៩ បានចាប់ផ្តើមកាលពីថ្ងៃព្រហស្បតិ៍បន្ទាប់ពីចន្លោះពេល ៥៥ ថ្ងៃ ដែលគ្មានការឆ្លង ក្រោយមកក៏បានរាលដាលដល់តំបន់យ៉ាងតិចចំនួន ៥ ក្នុងនោះមានទីក្រុងហាណូយដោយមានមនុស្ស ១៨០ នាក់ត្រូវបានបញ្ជាក់ថា បានឆ្លងនៅព្រឹកថ្ងៃសៅរ៍។

កាលពីមុនក្រសួងបាននិយាយថា ខ្លួនកំពុងពិភាក្សាដើម្បីទិញវ៉ាក់សាំងចំនួន ៣០ លានដូល្លាដែលត្រូវបានបង្កើតឡើងដោយ AstraZeneca និងសាកលវិទ្យាល័យ Oxford ។ លោក ង្វៀនថាញ់ឡុង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បាននិយាយថា “ ក្រុមហ៊ុន AstraZeneca បានសន្យាថា នឹងផ្តល់ថ្នាំចំនួន ៣០ លានដូសក្នុងមួយឆ្នាំ។

លោកបាននិយាយថា ក្រសួងបានបង្កើនការចរចាជាមួយក្រុមហ៊ុនផលិតវ៉ាក់សាំងផ្សេងទៀតនៅក្នុងប្រទេសឥណ្ឌា ចិន និងរុស្ស៊ី ដូច្នេះដូសដំបូងបង្អស់អាចត្រូវបានផ្តល់ឱ្យប្រជាជននៅក្នុងត្រីមាសទីមួយ៕

ប្រែសម្រួលៈ ណៃ តុលា

To Top