ព័ត៌មានអន្តរជាតិ

ចាប់ខ្លួនស្ត្រី ជនជាតិជប៉ុនម្នាក់ រក្សាសពម្តាយទុក ជាង១០ឆ្នាំ ក្នុងអាផាតមិន

បរទេស៖ យោងតាមការចេញផ្សាយ របស់កាសែតបរទេសនៅថ្ងៃនេះបានសរសេរថាប៉ូលីសនៃប្រទេសជប៉ុន បានឈានទៅដល់ការឃាត់ខ្លួននារីជនជាតិជប៉ុនម្នាក់បន្ទាប់ពីបានរកឃើញសាកសពម្តាយ របស់នាងត្រូវបានរក្សាទុកអស់រយៈពេលជាង១០ឆ្នាំមកហើយនៅក្នុងផ្ទះរបស់ខ្លួន។

នាង Yumi Yoshino វ័យ៤៨ឆ្នាំ បាននិយាយថានាងបានប្រទះឃើញម្តាយរបស់នាងដេកស្លាប់ហើយក៏សម្រេចចិត្តរក្សាទុក សាកសពនៅទីនេះអស់រយៈពេលជាង១០ឆ្នាំកន្លងមកពីព្រោះថា នាងមិនមានបំណងចង់ចាកនោះឡើយ ប៉ុន្តែរហូតមដល់ពេលចុងក្រោយនេះដោយសារអត់មានថ្លៃបង់ឈ្នួលផ្ទះ ទើបត្រូវបានគេបណ្តេញហើយត្រូវបានអ្នកសំអាត ប្រទះឃើញសាកសពនេះតែម្តងទៅ។

ផ្ទះដែលមានទីតាំងនៅក្នុងទីក្រុងតូក្យូ ត្រូវបានក្រុមប៉ូលីសចុះទៅដល់ដើម្បីត្រួតពិនិត្យប៉ុន្តែមិនអាចស្វែងរកឃើញ ស្នាមរបួសអ្វីឡើយនៅលើសាកសពដែលកកមួយនេះហើយក៏មិនអាចកំណត់បានទេថា តើគាត់ស្លាប់ដោយសារអ្វីឲ្យប្រាកដ។

ការចាប់ខ្លួនត្រូវបានធ្វើឡើង នៅក្នុងសណ្ឋាគារមួយកន្លែងនៃទីក្រុងឈីបាក្បែរទៅនឹងទីក្រុងតូក្យូកាលពីថ្ងៃសុក្រម្សិលមិញ ហើយការស៊ើបអង្កេតនៅតែបន្តធ្វើនៅឡើយ៕

ប្រែសម្រួល៖ស៊ុនលី

To Top