ព័ត៌មានអន្តរជាតិ

វៀតណាម មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន២៨នាក់ ខណៈអ្នកឆ្លងសរុបចំនួន១,៧ពាន់នាក់

ហាណូយ៖ ទីភ្នាក់ងារព់័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាល បានឲ្យដឹងថា ប្រទេសវៀតណាម បានកត់ត្រាដែលមានអ្នកឆ្លងជំងឺ់កូវីដ១៩ថ្មីចំនួន២៨នាក់ គិតត្រឹមថ្ងៃសៅរ៍នេះ ក្នុងបូករួមទំាងអ្នកនាំចូលម្នាក់ និង២៧នាក់ ជាអ្នកឆ្លងក្នុងស្រុក ។

ករណីថ្មីនៅក្នុងប្រទេសអាស៊ានមួយនេះ ដែលមានអ្នកឆ្លងជំងឺ់សរុបបានកើនឡើងដល់១.៧៦៧នាក់ ជាមួយគ្នានេះ មានអ្នកស្លាប់ចំនួន៣៥នាក់ ។

ករណីនាំចូលជាបុរសជនជាតិអាមេរិក ដែលមានអាយុ៤៧ឆ្នាំ ដែលថ្មីៗនេះ បានចូលមកក្នុងទឹកដីប្រទេសវៀតណាម ដែលមកពីបរទេស និងត្រូវបានធ្វើចត្តាឡីស័ក នៅពេលមកដល់ ។

ករណីឆ្លងជំងឺ់ក្នុងស្រុក ក្នុងនោះរាប់បញ្ចូលទាំង១៨នាក់ នៅខេត្ត Hai Duong ភាគខាងជើងប្រទេសវៀតណាម ហើយ០៤នាក់មកពីខេត្ត Quang Ninh ភាគឦសាន ហើយ០២នាក់មកពីរដ្ឋធានីវៀតណាម គឺក្រុងហាណូយ និងខេត្ត Gia Lai នៅតំបន់ខ្ពង់រាបកណ្តាល និងម្នាក់ នៅភាគខាងត្បូងក្រុងហូជីមិញ ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top