សៅប៉ូឡូ៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលបានឲ្យដឹងថា ប្រទេសប្រេស៊ីល ត្រូវបានគេរាយការណ៍កាលពីថ្ងៃសៅរ៍ថា មានអ្នកស្លាប់ចំនួន១.២៧៩នាក់ ដោយសារជំងឺកូវីដ១៩ នៅក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកស្លាប់ដោយសារ ជំងឺបានកើនឡើងដល់ ២២៣.៩៤៥នាក់ ។
ទន្ទឹមនឹងនេះដែរ មានករណីថ្មី នៃជំងឺកូវីដ១៩ចំនួន៥៨.៤៦២នាក់ ដែលត្រូវបានគេរាយកឃើញ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុបទូទំាងប្រទេសបានកើនឡើងដល់៩.១៧៦.៩៧៥នាក់ ។
រដ្ឋសៅប៉ូឡូ ជារដ្ឋដែលមានពលរដ្ឋ រស់នៅច្រើនជាងគេ នៅក្នុងប្រទេស គឺជារដ្ឋដែលរងគ្រោះ ធ្ងន់ធ្ងរជាងគេ ដែលមានអ្នកឆ្លងជំងឺចំនួន ១.៧៧៣.០២៤នាក់ និងមានអ្នកស្លាប់ចំនួន៥២.៩៥៤នាក់ ។
ប្រេស៊ីល ជាប្រទេសជាប់លំដាប់លេខ២ លើពិភពលោក ដែលមានអ្នកស្លាប់ ដោយសារជំងឺកូវីដ១៩ខ្ពស់បំផុត បន្ទាប់ពីសហរដ្ឋអាមេរិក និងជាប់លំដាប់លេខ៣ ដែលមានអ្នកឆ្លងជំងឺច្រើនជាងគេបំផុត បន្ទាប់ពីសហរដ្ឋអាមេរិក និងឥណ្ឌា ៕
ដោយ៖ ម៉ៅ បុប្ផាមករា