ញ៉ូវយ៉ក ៖ អគ្គលេខាធិការអង្គការ សហប្រជាជាតិ (អ.ស.ប.) លោក Antonio Guterres បានថ្កោលទោសយ៉ាងខ្លាំងក្លា ចំពោះ ការចាប់ឃុំខ្លួន លោកស្រី អ៊ុង សានស៊ូជី និងមេដឹកនាំនយោបាយមីយ៉ាន់ម៉ា និងបានស្នើឱ្យមេដឹកនាំយោធា គោរពឆន្ទៈប្រជាជនមីយ៉ាន់ម៉ា ។ នេះបើតាមការបញ្ជាក់ របស់អ្នកកនាំ អ.ស.ប. នៅថ្ងៃចន្ទនេះ។
អ្នកនាំពាក្យ អង្គការសហប្រជាជាតិ (អ.ស.ប.) លោក Stephane Dujarric បានមានប្រសាសន៍ថា “ការវិវត្តទាំងនេះបង្ហាញពីការប៉ះទង្គិច យ៉ាងធ្ងន់ធ្ងរ ដល់កំណែទម្រង់ប្រជាធិបតេយ្យ ។ មេដឹកនាំទាំងអស់ ត្រូវតែធ្វើ ដើម្បីផលប្រយោជន៍ កាន់តែច្រើននៃកំណែទម្រង់ ប្រជាធិបតេយ្យ របស់មីយ៉ាន់ម៉ាចូលរួមការសន្ទនា ប្រកបដោយអត្ថន័យការចៀសវាង ពីអំពើហិង្សា និងការគោរពសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋាន” ៕
ប្រែសម្រួលដោយ៖ សយ សុភា
