ព័ត៌មានអន្តរជាតិ

ប្រធានរដ្ឋលោក ង្វៀនភូត្រុង និងនាយករដ្ឋមន្រ្តីលោក ង្វៀន ស៊ុនហ្វុក ជាប់ឆ្នោតសម្រាប់អាណត្តិ គណៈកម្មាធិការមជ្ឈឹមបក្សថ្មី

បរទេស៖ ប្រធានបក្សនិងជាប្រធានរដ្ឋលោក ង្វៀនភូត្រុង និងនាយករដ្ឋមន្រ្តីលោក ង្វៀន ស៊ុនហ្វុក ត្រូវបានជាប់ឆ្នោតជាថ្មីនៅថ្ងៃសៅរ៍ ចំពោះគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តទី ១៣។ សន្និបាតគណបក្សទូទាំងប្រទេសលើកទី ១៣ បានប្រកាសឈ្មោះសមាជិកគណៈកម្មាធិការ កណ្តាលបក្សដែលទើបជាប់ឆ្នោតថ្មី រួមមានសមាជិកផ្លូវការ ១៨០ រូបនិងសមាជិកជំនួស ២០ រូប។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា លោក ង្វៀន ភូត្រុង អាយុ ៧៧ ឆ្នាំ និង លោក ង្វៀន ស៊ុនហ្វុក អាយុ ៦៦ ឆ្នាំ ស្ថិតក្នុងចំណោមករណីពិសេស ដែលត្រូវបានណែនាំដោយ គណៈកម្មាធិការមជ្ឈិមបក្សលើកទី ១២ សម្រាប់ការបោះឆ្នោតឡើងវិញ នៅគណៈកម្មាធិការមជ្ឈិមបក្សលើកទី ១៣ ចាប់តាំងពីមេដឹកនាំទាំងពីរមានអាយុ លើសកំណត់ដែលយោងតាម បទប្បញ្ញត្តិដែលមានស្រាប់។

លោក ភូត្រុង បានក្លាយជាអគ្គលេខាធិការនៃ គណៈកម្មាធិការមជ្ឈឹមបក្សក្នុងឆ្នាំ ២០១១ និង ត្រូវបានជ្រើសតាំងជាថ្មី នៅក្នុងមុខតំណែងនៅឆ្នាំ ២០១៦ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top