ព័ត៌មានអន្តរជាតិ

លោកស្រី ស៊ូជី ជំរុញឱ្យប្រជាជនចេញតវ៉ា និងអំពាវនាវកុំឱ្យទទួលយករដ្ឋប្រហារយោធា

បរទេស៖ គណបក្សសម្ព័ន្ធភាពជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) របស់ប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃច័ន្ទ (ទី ១ ខែកុម្ភៈ) បាននិយាយថា មេដឹកនាំរបស់ខ្លួន គឺលោកស្រីអ៊ុងសានស៊ូជី បានអំពាវនាវដល់សាធារណជនកុំឲ្យទទួលយករដ្ឋប្រហារដោយយោធា និងជំរុញឲ្យពួកគេធ្វើបាតុកម្ម។

យោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា នៅក្នុងសេចក្ដីថ្លែងការណ៍មួយដែលមានឈ្មោះរបស់មេដឹកនាំលោកស្រីអ៊ុងសានស៊ូជីបាននិយាយថា “ សកម្មភាពរបស់យោធា គឺជាសកម្មភាពដើម្បីធ្វើឱ្យប្រទេសនេះវិលត្រឡប់ទៅរករបបផ្តាច់ការវិញ” ។ ខ្ញុំសូមជំរុញឱ្យប្រជាជនកុំទទួលយក ហើយត្រូវឆ្លើយតប និងដោយអស់ពីដួងចិត្ត ដើម្បីតវ៉ាប្រឆាំងនឹងរដ្ឋប្រហារដោយយោធា” ។

សេចក្តីថ្លែងការណ៍ដែលត្រូវបានចេញផ្សាយនៅលើទំព័រហ្វេសប៊ុករបស់ប្រមុខគណបក្សរបស់ខ្លួន គឺលោកស្រីអ៊ុងសានស៊ូជីបាននិយាយថា សកម្មភាពរបស់យោធាគឺមិនសមហេតុផលនិងប្រឆាំងនឹងរដ្ឋធម្មនុញ្ញនិងឆន្ទៈរបស់អ្នកបោះឆ្នោត៕ប្រែសម្រួលៈ ណៃ តុលា

To Top