បរទេស៖ ប្រទេសថៃ នៅថ្ងៃច័ន្ទនេះ បានកត់ត្រាករណីឆ្លងវីរុសថ្មីចំនួន ៨៣៦នាក់ថែមទៀត ក្នុងនោះមាន ៧៩៣ នាក់បានមកពីការធ្វើតេស្តិ៍សកម្ម ដែលធ្វើឱ្យចំនួនករណីឆ្លងសរុប ដែលបានបញ្ជាក់ចាប់តាំងពី ការឆ្លងរាតត្បាតកាលពីមួយឆ្នាំមុន នៅក្នុងប្រទេសថៃ បានកើនឡើងដល់ ១៩ ៦១៨នាក់ ។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា មិនមានសេចក្តីរាយការណ៍អំពីការស្លាប់ថ្មីទេ ដែលធ្វើឱ្យចំនួនអ្នកស្លាប់មានដល់ ៧៧ នាក់ដដែល ៕
ប្រែសម្រួលៈ ណៃ តុលា