Covid-19

រដ្ឋមន្រ្តីសុខាភិបាលវៀតណាមថា ការផ្ទុះឡើងនៃជំងឺកូវីដ១៩ បណ្តាលមកពីវីរុសដែល បំលែងខ្លួនថ្មីពីអង់គ្លេស

បរទេស៖ ក្រសួងសុខាភិបាលរបស់ប្រទេសវៀតណាម បាននិយាយថា រលកថ្មីនៃជំងឺកូវីដ១៩ នៅក្នុងប្រទេសវៀតណាមកំពុង​ ត្រូវបានបង្កឡើងដោយសារការរីករាលដាល យ៉ាងឆាប់រហ័សរបស់វីរុសទម្រង់ថ្មី។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា រដ្ឋមន្រ្តីក្រសួងសុខាភិបាលវៀតណាម លោក ង្វៀនថាញ់ឡុងបាននិយាយថា គំរូហ្សែនពីអ្នកជំងឺ ១២ នាក់ក្នុងចំណោមអ្នកជំងឺ ២៧៦ នាក់ ដែលត្រូវបានបញ្ជាក់ថា មាន ១១ នាក់នៅខេត្តហៃដុង និងម្នាក់ទៀតនៅទីក្រុង ហូជីមិញ ហើយម្នាក់នៅហៃដុង មានវីរុសប្រភេទថ្មី។ ក្រុមមន្រ្តីមិនទាន់កំណត់អត្តសញ្ញាណ ប្រភពនៃការចម្លងនេះនៅឡើយទេ។

វីរុសដែលបំលែងខ្លួនថ្មី គឺអាចចម្លងតាមខ្យល់អាកាស ដូច្នេះយើងចាំបាច់ត្រូវអនុវត្ត តាមបទបញ្ញត្តិស្តីពីការពាក់ម៉ាស។ អ្នកដែលមិនគោរពត្រូវតែ ទទួលទណ្ឌកម្មធ្ងន់ធ្ងរ” ៕

ប្រែសម្រួលៈ ណៃ តុលា

To Top