បរទេស៖ យោងតាមការប្រកាសរបស់ លោករដ្ឋមន្ត្រីក្រសួងការបរទេសអ៊ីរ៉ង់លោក Javad Zarif នៅថ្ងៃអង្គារនេះបានថ្លែងថា ប្រទេសអ៊ីរ៉ង់នៅពេលបច្ចុប្បន្ននេះ គឺបានត្រៀមខ្លួនរួចរាល់ទៅហើយ ក្នុងការបង្កើតទំនាក់ទំនងថ្មី ជាមួយនឹងសហរដ្ឋអាមេរិក។
នៅក្នុងបទសំភាសដោយផ្ទាល់មួយ ជាមួយនឹងអ្នកយកព័ត៌មានរបស់ទូរទស្សន៍ CNN លោក Zariff បាននិយាយទៀតថាលោក ប្រធានាធិបតីអាមេរិក Joe Biden បានកំណត់ទ្វាបង្អួចសម្រាប់ ឱកាសចរចាដើម្បីអាចវិលត្រឡប់ចូល មករកកិច្ចព្រមព្រៀងនុយក្លេអ៊ែរ
ឆ្នាំ២០១៥ឡើងវិញ។
លោកបន្តថាប្រធានាធិបតីអាមេរិកថ្មីលោក Joe Biden ហាក់ដូចជាមិនចង់បង្ហាញគ្រប់គ្នាថា គាត់នឹងទាញយកប្រយោជន៍ផ្ទាល់ខ្លួន តាមរយៈគោលការណ៍ នយោបាយដ៏បរាជ័យ របស់អតីតប្រធានាធិបតី Trump ឡើយប៉ុន្តែឧិកាសនៃវិលត្រឡប់មកតុចរចាវិញ គឺមានកំណត់សម្រាប់អាមេរិក។
គួរឲ្យដឹងដែរថា មួយរយៈចុងក្រោយនេះអ៊ីរ៉ង់ បានចាប់ផ្តើមធ្វើសកម្មភាពរំលោភ ទៅលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ជាបន្តបន្ទាប់ដែលក្នុងនោះមានដូចជាការ ចម្រាញ់សារជាតិអ៊ុយរ៉ាញូមលើស ២០ភាគរយជាដើម ៕
ប្រែសម្រួល៖ ស៊ុន លី