ព័ត៌មានអន្តរជាតិ

ភាពចលាចលនយោបាយនៅមីយ៉ាន់ម៉ា នឹងបង្កអសន្ដិសុខក្នុងតំបន់ និងបង្កើនឥទ្ធិពលរបស់ចិន

ប៉េកាំង៖ ការភ័យខ្លាចកំពុងកើនឡើងថា ការរំខានខាងនយោបាយរបស់មីយ៉ាន់ម៉ា អាចផ្តល់នូវឱកាស សម្រាប់ប្រទេសចិន ឱ្យខិតទៅជិតប្រទេសនៅអាស៊ីអាគ្នេយ៍ ដែលធ្វើឱ្យទំនាក់ទំនងសន្តិសុខ ក្នុងចំណោមកងកម្លាំងប្រជាធិបតេយ្យ មានភាពផុយស្រួយ។

ប្រសិនបើសហរដ្ឋអាមេរិក ប្រកាន់ជំហរតឹងរ៉ឹង ប្រឆាំងនឹងយោធាមីយ៉ាន់ម៉ា ដែលបានដណ្តើមអំណាច កាលពីថ្ងៃច័ន្ទនោះ វានឹងជំរុញឱ្យសមាជិក នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ពង្រឹងទំនាក់ទំនង ជាមួយមហាអំណាចកុម្មុយនិស្តចិនទៅវិញទេ។

ការកើនឡើង នៃឥទ្ធិពលរបស់ចិន នៅមីយ៉ាន់ម៉ា ក៏អាចធ្វើឱ្យអន្តរាយដល់គំនិតឥណ្ឌូ – ប៉ាស៊ីហ្វិកដោយសេរី និងបើកចំហ ដែលផ្តួចផ្តើមឡើង ដោយសហរដ្ឋអាមេរិក និងជប៉ុន ដែលត្រូវបានរចនាឡើង ដើម្បីលើកកម្ពស់ កិច្ចសហប្រតិបត្តិការសន្តិសុខ នៃបណ្តាប្រទេសប្រជាធិបតេយ្យ ដើម្បីប្រឆាំងនឹងការកើនឡើង នៃឥទ្ធិពលក្នុងតំបន់របស់ទីក្រុងប៉េកាំង។

ប្រភពការទូតបានឲ្យដឹងថា សហគមន៍អន្តរជាតិគួរតែធ្វើការរួមគ្នា ដើម្បីការពារ លទ្ធិប្រជាធិបតេយ្យរបស់មីយ៉ាន់ម៉ា ដែលកំពុងរីកចម្រើន ប៉ុន្តែការឆ្លើយតបហួសហេតុ ចំពោះរដ្ឋប្រហារយោធាគួរតែត្រូវជៀសវាង។

ប្រភពនោះបានឲ្យដឹងថា“ ប្រសិនបើមីយ៉ាន់ម៉ា ប្រកាន់ជំហរជាមួយចិន នោះចក្ខុវិស័យឥណ្ឌូ – ប៉ាស៊ីហ្វិក ដោយសេរី អាចត្រូវបានបង្ខូចទ្រង់ទ្រាយ” ដោយបន្ថែមថា“ សហរដ្ឋអាមេរិក និងជប៉ុន គួរតែដោះស្រាយបញ្ហាបច្ចុប្បន្ន ដោយយកចិត្តទុកដាក់បំផុត”៕ ដោយ៖ ឈូក បូរ៉ា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top