ប៉េកាំង៖ ប្រទេសចិន កាលពីថ្ងៃអង្គារបានសម្តែងក្តីសង្ឃឹមថារ ដ្ឋាភិបាលសហរដ្ឋអាមេរិក នឹងអញ្ជើញអ្នកជំនាញរបស់ អង្គការសុខភាពពិភពលោក (WHO) ដើម្បីអនុវត្តការស្រាវជ្រាវ រកប្រភពថ្មីនៃការឆ្លងមេរោគឆ្លងកូវីដ-១៩ នៅសហរដ្ឋអាមេរិក។
អ្នកនាំពាក្យក្រសួងការបរទេសលោក Wang Wenbin បានធ្វើការកត់សម្គាល់នៅឯសន្និសីទសារព័ត៌មានមួយ បន្ទាប់ពីរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក Atonny Blinken បានឲ្យដឹងនៅក្នុងបទសម្ភាសន៍មួយថា ការរៀបចំរបស់ចិន សម្រាប់អ្នកជំនាញខាងសុខភាពពិភពលោក មិនមានតម្លាភាពនោះទេ។
ចាប់តាំងពីការផ្ទុះឡើងនៃ រោគរាតត្បាតប្រទេសចិន តែងតែរក្សាទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយអង្គការ សុខភាពពិភពលោកលើបញ្ហា តាមដានប្រភពក្នុងលក្ខណៈ បើកចំហនិងមានតម្លាភាព។
អ្នកនាំពាក្យរបស់ចិន បានបន្ដថា “អ្នកជំនាញចិនបានចែករំលែកព័ត៌មាន និងការស្រាវជ្រាវយ៉ាងច្រើនជាមួយសមភាគីរបស់ពួកគេ និងបានធ្វើការផ្លាស់ប្តូរស៊ីជម្រៅជាច្រើនជុំលើបញ្ហាវិទ្យាសាស្ត្រ ដែលជាកង្វល់រួម។ អង្គការសុខភាពពិភពលោក និងអ្នកជំនាញអន្តរជាតិ បានធ្វើអត្ថាធិប្បាយវិជ្ជមានលើបញ្ហានេះ” ។
ការតាមដានប្រភពនៃវីរុស គឺជាបញ្ហាវិទ្យាសាស្ត្រដ៏ស្មុគស្មាញមួយ ដែលពាក់ព័ន្ធនឹងប្រទេស និងកន្លែងជាច្រើន។ អ្នកនាំពាក្យរូបនេះបានបន្ថែមទៀតថា តម្រុយរបាយការណ៍ និងការសិក្សាជាច្រើនបានបង្ហាញថា ជំងឺកូវីដ-១៩ បានរាតត្បាតរួចហើយនៅតំបន់ជាច្រើន នៃពិភពលោកនៅដើមឆមាសទី២ នៃឆ្នាំ២០១៩ ៕
ដោយ ឈូក បូរ៉ា