ម៉ូស្គូ៖ តុលាការក្រុងមូស្គូ កាលពីថ្ងៃអង្គារបានកាត់ទោស មេដឹកនាំប្រឆាំងរុស្ស៊ីលោក Alexei Navalny ឱ្យជាប់ពន្ធនាគាររយៈពេល ៣.៥ ឆ្នាំក្នុងការប្រឆាំងនឹងសម្ពាធពីក្រុមអ្នកតវ៉ាក្នុងស្រុកនិងបណ្តាប្រទេសលោកខាងលិច។
លោក Navalny ត្រូវជាប់ពន្ធនាគាររយៈពេល ៣.៥ ឆ្នាំនៅខែធ្នូ ឆ្នាំ២០១៤ ពីបទឆបោកទាក់ទងនឹងក្រុមហ៊ុន គ្រឿងសំអាងបារាំងឈ្មោះ Yves Rocher បុន្ដែត្រូវបានព្យួរទោស ហើយលោក ត្រូវបានតម្រូវឲ្យបង្ហាញខ្លួននៅ ឯការិយាល័យពន្ធនាគារសហព័ន្ធរុស្ស៊ី (FSIN) ជាទៀងទាត់ក្នុងអំឡុងពេល សាកល្បងរហូតដល់ចុងឆ្នាំ២០២០ ។
តុលាការទីក្រុងម៉ូស្គូបានសម្រេច ជំនួសការកាត់ទោសព្យួររបស់លោក Navalny ជាមួយនឹងពេលវេលាពិតប្រាកដ នៅក្នុងពន្ធនាគារបន្ទាប់ពី FSIN បានចោទប្រកាន់អ្នករិះគន់វិមានក្រឹមឡាំង ពីបទរំលោភលើល័ក្ខខ័ណ្ឌ នៃការសាកល្បងដោយខកខាន មិនបានបង្ហាញការត្រួតពិនិត្យ។
លោក Olga Mikhailova មេធាវីក្ដីរបស់ Navalny បានលើកឡើងថា មេធាវីការពារក្តីនឹងប្តឹងឧទ្ធរណ៍ ទៅសេចក្តីសម្រេចរបស់តុលាការ និងងាកទៅរកតុលាការសិទ្ធិមនុស្សអឺរ៉ុប បន្ទាប់ពីនីតិវិធីច្បាប់ទាំងអស់ នៅក្នុងប្រទេសរុស្ស៊ីត្រូវបានអស់កម្លាំង។
ប្រសិនបើសាលក្រមចូល ជាធរមានឥស្សរជនប្រឆាំងវ័យ ៤៤ឆ្នាំរូបនេះ ប្រហែលជាត្រូវចំណាយពេល ២,៥ឆ្នាំ នៅពីក្រោយពន្ធនាគារខណៈពេលដែលលោក ត្រូវបានឃុំខ្លួនក្នុងផ្ទះអស់រយៈពេល ១២ខែ។
លោក Navalny ត្រូវបានចាប់ខ្លួនដោយមន្រ្តី FSIN កាលពីថ្ងៃទី១៧ ខែមករា នៅពេលដែលលោកចុះចត នៅឯព្រលានយន្តហោះទីក្រុងមូស្គូ ពីប្រទេសអាល្លឺម៉ង់ ជាកន្លែងដែលលោកបានទទួល ការព្យាបាលវេជ្ជសាស្រ្ត ពីការបំពុលដោយថ្នាំពុល ៕
ដោយ ឈូក បូរ៉ា