ព័ត៌មានអន្តរជាតិ

តួកគី មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មីជាង ៧,៧ពាន់នាក់ នាំឲ្យចំនួនអ្នកឆ្លងជំងឺ សរុបកើនឡើងដល់ជិត២,៥លាននាក់

អង់ការ៉ា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១ថា ប្រទេសតួកគី បានរាយការណ៍ឲ្យដឹងកាលពីថ្ងៃអង្គារថា មានករណីថ្មីនៃជំងឺកូវីដ១៩ចំនួន៧.៧៩៥នាក់ ក្នុងនោះបូករួមទាំងអ្នកដែលមិនបញ្ចេញរោគសញ្ញាចំនួន៦៣០នាក់ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុបនៅក្នុងប្រទេសកើនឡើងដល់២.៤៩២.៩៧៧នាក់ ។

ក្រសួងសុខាភិបាល បានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារវីរុសនៅក្នុងប្រទេសតួកគី បានកើនឡើងពី១២០ដល់២៦.២៣៧នាក់ ទន្ទឹមនឹងនេះដែរ សរុបអ្នកជាសះស្បើយពីជំងឺបានកើនឡើងដល់២.៣៧៩.០៧០នាក់ បន្ទាប់ពីមានអ្នកជាសះស្បើយបន្ថែមទៀតចំនួន៨.៣៩នាក់ នៅក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ។

ក្រសួងបានឲ្យដឹងថា អត្រានៃអ្នករលាកសួតបង្កឡើងដោយជំងឺកូវីដ១៩ មានចំនួន៤,៩ភាគរយ និងចំនួនអ្នកជំងឺដែលធ្ងន់ធ្ងរ គឺមានចំនួន១.៥៩២នាក់នៅក្នុងប្រទេស ។

សរុបអ្នកធ្វើតស្ត១៤០.០០០នាក់ បានធ្វើកាលពីថ្ងៃមុន ជាមួយគ្នានេះដែរ មានចំនួននៃអ្នកធ្វើតេស្តសរុបនៅក្នុងប្រទេសតួកគី បានកើនឡើងដល់២៩.៩១៣.២៤៥នាក់

To Top