Covid-19

ក្រសួង បន្តព្យាបាលអ្នកឆ្លងជំងឺកូវីដ១៩ ជាសះស្បើយចំនួន ៤នាក់ និងរកឃើញអ្នកឆ្លងម្នាក់

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានបញ្ជាក់ឲ្យដឹងនៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានបន្តព្យាបាលពលករខ្មែរ មកពីប្រទេសថៃចំនួន ៤នាក់ដែលឆ្លងជំងឺកូវីដ១៩ ជាសះស្បើយ និងបានរកឃើញអ្នកឆ្លងថ្មីចំនួនម្នាក់ ជាអ្នកដំណើរមកពីក្រៅប្រទេស។

ក្រសួងសុខាភិបាលបានឲ្យដឹងទៀតថា អ្នកដែលរកឃើញឆ្លងជំងឺកូវីដ១៩ ជាអ្នកដំណើរមិនពាក់ព័ន្ធនឹង អ្នកដំណើរមកពីប្រទេសថៃនោះទេ។ គាត់ជាបុរសជនជាតិខ្មែរអាយុ ២៣ឆ្នាំ មានអាសយដ្ឋានស្នាក់នៅស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ជាអ្នកធ្វើដំណើរ មកពីប្រទេសគុយវ៉ែត បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជានៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ លទ្ធផលធ្វើតេស្តវត្ថុសំណាករបស់បុរសរូប នេះ ផ្តល់ដោយវិទ្យាស្ថានជាតិ សុខភាពសាធារណៈ នៃក្រសួងសុខាភិបាល គឺវិជ្ជមានវីរុសកូវីដ-១៩ ហើយបច្ចុប្បន្នអ្នកជំងឺត្រូវបាន ដាក់ឲ្យសម្រាកព្យាបាល នៅមជ្ឈមណ្ឌលជាតិកំចាត់រោគ របេង និងហង់សិន រាជធានីភ្នំពេញ ៕

To Top