ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង ជំរុញអាមេរិកឲ្យមានភាពបត់បែន លើទណ្ឌដកម្មដើម្បីចាប់ផ្តើមកិច្ចពិភាក្សា កូរ៉េខាងជើងជាថ្មី

បរទេស៖ កូរ៉េខាងត្បូង នៅថ្ងៃពុធនេះ តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា សហរដ្ឋអាមេរិកគួរតែ អនុវត្តប្រកបដោយភាពបត់បែន នូវទណ្ឌកម្មនានា ដែលមានគោលដៅទប់ស្កាត់ កម្មវិធីនុយក្លេអ៊ែរបស់ទីក្រុងព្យុងយ៉ាង ដើម្បីធ្វើឲ្យកិច្ចពិភាក្សាគ្នា លុបបំបាត់នុយក្លេអ៊ែមានជីវិតជាថ្មី។ 

គួរបញ្ជាក់ថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន និងអតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានព្រមព្រៀងគ្នាធ្វើការងារឆ្ពោះទៅរកការ លុបបំបាត់នុយក្លេអ៊ែលើឧបទ្វីបកូរ៉េ នៅក្នុងជំនួបកំពូលដំបូងក្នុងឆ្នាំ២០១៨ ប៉ុន្តែជំនួបកំពូលទីពីរ និងកិច្ចពិភាក្សាលំដាប់ការងារ បន្តបន្ទាប់មកទៀត បានរងនូវភាពបរាជ័យ។ 

រដ្ឋបាលថ្មីរបស់លោកប្រធានាធិបតី ចូ បៃដិន រហូតមកទល់ពេលបច្ចុប្បន្ន នៅមិនទាន់ប្រកាសគោលនយោបាយ លើកូរ៉េខាងជើងណាមួយទេ ប៉ុន្តែទីក្រុងសេអ៊ូល ដែលចង់ធ្វើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឆ្លងព្រំដែនដែលជាប់គំាងនោះ បានបង្ហាញនូវក្តីសង្ឃឹមថា លោក បៃដិន នឹងចាប់ផ្តើមជាថ្មីនូវកិច្ចចរចា ជាមួយទីក្រុងព្យុងយ៉ាង។ 

លោក Lee In-young ជារដ្ឋមន្ត្រីបង្រួបបង្រួមរបស់កូរ៉េខាងត្បូង ដែលទទួលបន្ទុកកិច្ចការអន្តរកូរ៉េ បានមានប្រសាសន៍ថា ការអនុវត្តទណ្ឌកម្ម មិនមែនជាគន្លឹះនាំកូរ៉េខាងជើង ឲ្យវិលមករកការតុចរចាគ្នានោះទេ៕ 

ប្រែសម្រួល៖ ប៉ាង កុង 

To Top