ព័ត៌មានអន្តរជាតិ

ចិនចេញមុខរារាំងយូអិន មិនឲ្យដាក់ទណ្ឌកម្ម ទៅលើប្រទេសមីយ៉ាន់ម៉ា

បរទេស៖ កាសែតចិនញូវដេលី នៅថ្ងៃពុធបានឲ្យដឹងថា ប្រទេសចិនបានចេញមុខក្នុងការរារាំង ទៅលើសេចក្តីថ្លែងការណ៍របស់យូអិន ក្នុងការដាក់ទណ្ឌកម្មទៅលើ ប្រទេសមីយ៉ាន់ម៉ា ជាពិសេសក្នុងពេលដែលការតវ៉ាប្រឆាំងកំពុងកើតមានឡើង នៅក្នុងប្រទេស។

រំលឹកដែរថាកាលពីថ្ងៃចន្ទ យោធាមីយ៉ាន់ម៉ាបានធ្វើរដ្ឋប្រហារ យកអំណាចទៅកាន់កាប់ប្រទេស សាជាថ្មីនិងចាប់មេដឹកនាំប្រទេសលោកស្រី Ang San Suu Kyi និងក្រុមអ្នកច្បាប់ជាច្រើន រយនាក់ផងដែរ។

នៅក្នុងទីក្រុង Yangon ដែលទីក្រុងធំបំផុតរបស់ប្រទេសនោះត្រូវបានគេមើលឃើញថា មានសញ្ញានៃការកើនឡើង ពីសំណាក់ក្រុមមន្ត្រីស៊ីវិលផងហើយក្នុងនោះ ក្រុមពេទ្យនិងបុគ្គលិកសុខាភិបាល ជាច្រើនរយនាក់ នៅតាមមន្ទីរពេទ្យបាននាំគ្នា ធ្វើការតវ៉ាសុំឲ្យមានការដោះលែងលោកស្រី។

សេចក្តីប្រកាសរបស់ អង្គការសហប្រជាជាតិ ឬយូអិនគឺត្រូវបានគេមើលឃើញស្ទើរតែបានធ្វើឡើង ទៅហើយតាំងតែពីថ្ងៃអង្គារ ប៉ុន្តែដោយសារតែសិទ្ធរបស់ចិន ក្នុងការបោះឆ្នោតបដិសេធ ទើបធ្វើឲ្យការប្រកាសត្រូវបាន ពន្យាពេលទៅវិញ៕

ប្រែសម្រួល៖ ស៊ុន លី

To Top