Covid-19

ន័រវេស មិនអនុញ្ញាតិឲ្យវ៉ាក់សាំង AstraZeneca ចាក់ទៅលើមនុស្សអាយុចាស់ជាង ៦៥ឆ្នាំឡើយ

បរទេស៖ យោងតាមការចេញផ្សាយ របស់កាសែតចិនដេលីនៅថ្ងៃនេះបានឲ្យដឹងថា ប្រទេសន័រវេសបានប្រកាសហើយថា ខ្លួននឹងមិនអនុញ្ញាតិឲ្យវ៉ាក់សាំងប្រភេទ AstraZeneca
ក្នុងការប្រើប្រាស់ទៅលើក្រុមមនុស្ស ដែលមានអាយុលើសពី ៦៥ឆ្នាំឡើយ។

ការប្រកាសដែលត្រូវបាន ធ្វើឡើងដោយវិទ្យាស្ថានជាតិជាតិ FHI នៅព្រឹកថ្ងៃព្រហស្បតិ៍ បានបញ្ជាក់ទៀតដែរថា មកដល់ពេលនេះពលរដ្ឋន័រវេសប្រមាណជា ១៣៥ ០០០នាក់មកហើយ
ដែលបានទទួលការចាក់វ៉ាក់សាំង ដូសដំបូងហើយប្រមាណជា ៣៥ ០០០នាក់ បានទទួលដូសទី២របស់ខ្លួន ដែលជាវ៉ាក់សាំងរបស់ Moderna និង Pfizer ផងដែរ។

FHI និយាយទៀតថា បច្ចុប្បន្នមនុស្សដែលមានវ័យចំណាស់ជាង ៦៥ឆ្នាំ កំពុងត្រូវបានធ្វើតេស្តចាក់នៅតំណាក់កាល ចុងក្រោយនៅឡើយប៉ុណ្ណោះ ជាមួយនឹងវ៉ាក់សាំង AstraZeneca
ដែលនេះមានន័យថាប្រសិទ្ធភាព ចំពោះមនុស្សវ័យចំណាស់នៅមិនទាន់ អាចទទួលយកបាននៅឡើយ។

គួរឲ្យដឹងដែរថាប្រទេសន័រវេស ដែលជាប្រទេសដ៏តូចមួយប៉ុន្តែមាន សេដ្ឋកិច្ចមានជាងគេបំផុតនៅក្នុងតំបន់មួយនេះ មានប្រជាពលរដ្ឋសរុបត្រឹមតែ ៥,៤លាននាក់ប៉ុណ្ណោះ៕

ប្រែសម្រួល៖ ស៊ុន លី

To Top