បរទេស៖ នៅថ្ងៃព្រហស្បតិ៍ ប្រធានាធិបតីនៃប្រទេសកូរ៉េខាងត្បូងលោក Moon Jae-in បានប្រកាសធ្វើការសន្យាថា ធ្វើការពង្រឹងការទំនាក់ទំនងជាមួយ នឹងសម្ព័ន្ធមិត្តរបស់អាមេរិកបន្ថែមទៀត នៅក្រោយកិច្ចសន្ទនាគ្នាមួយ ដែលបានធ្វើជាមួយនឹង ប្រធានាធិបតីអាមេរិកលោក Joe Biden ។
ការប្រកាសនេះត្រូវបានធ្វើឡើង នៅក្រោយផងដែរដែលលោក Moon បានសុំចូលខ្លួនធ្វើជាអ្នកសម្របសម្រួលដល់ កិច្ចចរចាគ្នារវាងអាមេរិក និងប្រទេសកូរ៉េខាងជើង ក្នុងការប្រឈមមុខទៅនឹងភាពជាប់គាំងនាពេលកន្លងមករវាងរដ្ឋាភិបាល ក្រុងវ៉ាស៊ិនតោន និងព្យុងយ៉ាង ចំពោះកិច្ចព្រមព្រៀងនានា។
រំលឹកដែរថា មេដឹកនាំកូរ៉េខាងជើងលោក Kim Jung Un បានឈានទៅដល់ការសន្យាគ្នាម្តងទៅហើយ ជាមួយនឹងប្រធានាធិបតីអាមេរិក អាណត្តិមុនលោក Donadl Trump ដើម្បីអាចធ្វើការងារបញ្ចប់ទៅអាវុធនុយក្លេអ៊ែរចេញពីឧបទ្វីបកូរ៉េ តាំងតែពីកិច្ចប្រជុំលើកទី១ ដែលបានធ្វើក្នុងឆ្នាំ២០១៨ ប៉ុន្តែមកដល់កិច្ចប្រជុំទី២ កិច្ចពិភាក្សាដែលត្រូវបានគេមើលឃើញថា បានបរាជ័យទៅវិញ។
នៅក្នុងសេចក្តីថ្លែងការណ៍របស់លោក Moon ផងដែរនៅក្រោយបញ្ចប់ការឆ្លើយឆ្លងគ្នា ជាមួយនឹងលោក Biden បានបញ្ជាក់យ៉ាងដូចនេះទៀតថា យើងនឹងនៅតែបន្តធ្វើការ ជាមួយគ្នាជានិច្ចដើម្បីអាចបង្កើតសន្តិភាពជូនឧបទ្វីបកូរ៉េ និងការដោះស្រាយបញ្ហាសកល នៅពេលបច្ចុប្បន្ននេះជាមួយគ្នា៕
ប្រែសម្រួល៖ ស៊ុន លី