ព័ត៌មានអន្តរជាតិ

ឥណ្ឌាដាក់ឲ្យដំណើរការ App មួយដើម្បីអាចចែករំលែកទុក្ខ អ្នកបាត់បង់ជីវិតកូវីដទាំងអស់

បរទេស៖ កម្មវិធីអនឡាញថ្មីមួយ ទើបតែត្រូវបានដាក់ឲ្យដំណើរការជាផ្លូវការ ដើម្បីអាចឲ្យសាច់ញាតិបងប្អូន នៃក្រុមមនុស្សដែលបាត់បង់ជីវិត ដោយសារកូវីដ១៩ នៅក្នុងប្រទេសឥណ្ឌា។

តាមរយៈកម្មវិធីនេះជនរងគ្រោះ ដែលបានបាត់បង់ជីវិតសរុបប្រមាណជា ១៥៤ ០០០នាក់ នឹងត្រូវបង្ហាញរូបភាព និងព័ត៌មានលំអិតរបស់ពួក គេផងដែរដើម្បីឲ្យមនុស្សផ្សេង អាចចូលទៅជួយធ្វើការរំលែកទុក្ខ ដល់មិត្តភ័ក្តនិងបងប្អូននៃសព។

វេបសាយ nationalcovidmemorial.in ត្រូវបានដាក់ឲ្យដំណើរកាលពីចុងសប្តាហ៍ កន្លងមកដោយអង្គការមិនមែន រដ្ឋាភិបាលដែលមានឈ្មោះថា Covid Care Network ដែលអនុញ្ញាតិឲ្យសាច់ញាតិ ក្នុងការបង្ហោះរូបនិងលិខិតបញ្ជាក់ការស្លាប់ របស់ពួកគេផងនិងលេខទូរស័ព្ទអ្នក
បញ្ចូលព័ត៌មានដើម្បី បញ្ជាក់ថាជាព័ត៌មានពិត។

គួរឲ្យដឹងដែរថា សមាជិកក្រុមគ្រួសារគឺមិនបាន ជួបមុខសពជាលើកចុងក្រោយឡើយ ដោយសារបារម្ភពីបញ្ហាឆ្លងវិរុស ដ៏អាក្រក់នេះដូចនេះហើយវា បានធ្វើឲ្យកម្មវិធីនឹងក្លាយទៅការ ជំនួសដោយការរំលែកទុក្ខតាមអនឡាញវិញ៕

ប្រែសម្រួល៖ ស៊ុន លី

To Top