បរទេស៖ កូរ៉េខាងត្បូង បាននិយាយប្រាប់ថា កិច្ចចរចាគ្នាជាមួយសហរដ្ឋអាមេរិក ស្តីពីកិច្ចព្រមព្រៀងចំណាត់ការពិសេស ទំនងជានឹងបញ្ចប់នាពេលខាងមុខឆាប់ៗនេះ ក្រោយមួយថ្ងៃបន្ទាប់ពី ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បញ្ជាឲ្យផ្អាកដកកងទ័ពអាមេរិក រហូតដល់ចប់ការត្រួតពិនិត្យយោធា។
ក្រសួងការបរទេសរបស់ទីក្រុងសេអ៊ូល បាននិយាយនៅថ្ងៃសុក្រថា មន្ត្រីការទូតសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បានប្រារព្ធកិច្ចប្រជុំទី៨ ស្តីពីកិច្ចព្រមព្រៀងចំណាត់ការ ពិសេសលើកទី១១ តាមរយៈវីដេអូខល។ កិច្ចព្រមព្រៀងនោះ គឺជាកិច្ចព្រមព្រៀងទ្វេភាគីមួយ ស្តីពីការបែកចែកចំណាយលើបន្ទុកការពារជាតិ សម្រាប់កងទ័ពសហរដ្ឋអាមេរិក នៅលើឧបទ្វីបកូរ៉េ។

យោងទៅតាមក្រសួងការបរទេសកូរ៉េខាងត្បូង បានឲ្យដឹងថា ភាគីទាំងពីរបានប្រារព្ធធ្វើកិច្ច ពិភាក្សាគ្នាដោយស្មោះត្រង់ ដើម្បីដោះស្រាយការខ្វែងគំនិតគ្នា ជុំវិញការបែកចែកការចំណាយ របស់ទីក្រុងសេអ៊ូល។
ទីក្រុងសេអ៊ូលនិយាយដូច្នេះថា “តាមរយៈការបញ្ចប់កិច្ចចរចាបែងចែក ការចំណាយការពារជាតិ ឲ្យបានលឿនតាមដែលអាចនេះ ភាគីទាំងពីរបានសម្រេចចិត្តចូលរួមពង្រឹង សម្ពន្ធភាពអាមេរិកនិងកូរ៉េខាងត្បូង ជាចំណុចសំខាននៃសន្តិភាពនិងវិបុលភាព នៅលើឧបទ្វីបកូរ៉េ និងនៅតំបន់អាស៊ីឦសាន និងគោលជំហរការពារជាតិរួមគ្នា” ៕
ប្រែសម្រួល៖ ប៉ាង កុង
