ព័ត៌មានអន្តរជាតិ

ថៃ នឹងបើកប៉ុស្តិ៍ព្រំដែនចំនួន២ ជាមួយមីយ៉ាន់ម៉ាឡើងវិញនៅថ្ងៃច័ន្ទ ដើម្បីអនុញ្ញាតឱ្យមានលំហូរទំនិញ

បរទេស៖ អាជ្ញាធរក្នុងតំបន់និយាយថា ច្រកព្រំដែនចំនួនពីរជាមួយប្រទេស មីយ៉ាន់ម៉ា នឹងបើកជាថ្មីដើម្បីអនុញ្ញាតឱ្យមាន ការដឹកជញ្ជូនទំនិញចាប់ពីថ្ងៃច័ន្ទនេះតទៅ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា អភិបាលខេត្ត Kanchanaburi គឺលោក Jeerakiat Phumsawat បានយល់ព្រមបើកច្រកទ្វារព្រំដែន Ban Phu Nam Nam និងច្រកព្រំដែនបីវត្ត សម្រាប់ការដឹកជញ្ជូនទំនិញ ប្រកបដោយប្រសិទ្ធភាព ចាប់ពីថ្ងៃច័ន្ទ។

ច្រកព្រំដែន Ban Phu Nam Ron មានទីតាំងស្ថិតនៅតំបន់ Ban Kao ស្រុក មួង ទល់នឹងទីក្រុង Dawei របស់ប្រទេសមីយ៉ាន់ម៉ារី ឯច្រកព្រំដែន វត្តបី មានទីតាំងនៅ Nong Lu ស្រុក សុងក្លាបុរី ទល់មុខទីប្រជុំជន Phya Thonzu របស់មីយ៉ាន់ម៉ា។

មុននេះខេត្តបានបន្ធូរបន្ថយ ការរឹតបន្តឹងទៅលើជំងឺកូវីដ១៩ ដើម្បីអនុញ្ញាតឱ្យមានការដឹកជញ្ជូនទំនិញ ចាំបាច់នៅតាមប៉ុស្តិ៍ត្រួតពិនិត្យចំនួនពីរ ចាប់ពីថ្ងៃទី ៣-៧ ខែកុម្ភៈចាប់ពីម៉ោង ៧ ព្រឹកដល់ម៉ោង ៥ ល្ងាច៕

ប្រែសម្រួលៈ ណៃ តុលា

To Top