ព័ត៌មានអន្តរជាតិ

អាមេរិក ត្រៀមចុះកិច្ចព្រមព្រៀងលក់អាវុធ ជាលើកដំបូងក្រោមអាណិត្តរបស់លោក Joe Biden

បរទេស៖ យោងតាមការចេញផ្សាយ របស់កាសែតបរទេសនៅថ្ងៃសៅរ៍ បានឲ្យដឹងថា ក្រសួងការបរទេសបានអនុម័ត រួចរាល់ហើយនូវលទ្ធភាពនៃ ការលក់សព្វាវុធជាលើកដំបូង
ចាប់តាំងតែពីពេលដែលមាន វត្តមានរបស់ប្រធានាធិបតីថ្មីលោក Joe Biden។

ប្រភពដដែលបានបញ្ជាក់ទៀតថា កិច្ចព្រមព្រៀងលក់អាវុធទាំងនោះ មានរាប់បញ្ចូលទាំងពីឧបករណ៍ទំនាក់ទំនង បែបយោធាទៅឲ្យអង្គការណាតូ និងក៏ដូចជាមីស៊ីលទៅឲ្យប្រទេស
ឈីលីផងដែរដែលគេអាចដឹង បានទៀតថាវានឹងមានតម្លៃសរុបប្រមាណជា ១៥០លានដុល្លារបញ្ចូលគ្នា។

ជាធម្មតាដំណើរការលក់នឹង ធ្វើឡើងរយៈពេលជាច្រើនខែ ដូចនេះការលក់ទាំងនោះត្រូវបានគេ អាចមើលឃើញថាគឺជាការសម្រេចចិត្ត របស់រដ្ឋាភិបាលអាណត្តិមុនក្រោមការដឹកនាំ
របស់លោក Donald Trump ប៉ុណ្ណោះ។

ទោះបីជាយ៉ាងណាក្តីមិនត្រឹមតែ មិនទាន់មានកិច្ចព្រមព្រៀងណា ដែលធ្វើឡើងដោយលោក Biden នោះទេលោកថែមទាំងបាន ចេញបញ្ជាឲ្យលប់ចោល នូវកុងត្រាលក់អាវុធមួយចំនួន
ទៅឲ្យប្រទេសជាច្រើនដូចជា អារ៉ាប៊ីសាអូឌីតសហភាពអារ៉ាប់រួម ជាដើមហើយស្នើសុំឲ្យមាន ការពិនិត្យឡើងវិញផងដែរ៕

ប្រែសម្រួល៖ ស៊ុន លី

To Top