បរទេស៖ ប្រជាជនអូស្រ្តាលី អាចត្រូវបានហាមឃាត់ចូល ភោជនីយដ្ឋាន ហាង និងការិយាល័យធ្វើការពួកគេ ប្រសិនបើពួកគេបដិសេធមិនចាក់ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ។
យោងតាមសារព័ត៌មាន Daily Mail ចេញផ្សាយនៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា ការប្រើប្រាស់ការបទបញ្ជាសុខភាពសាធារណៈ រដ្ឋ និងដែនដី មានអំណាចកំណត់ការចាក់ វ៉ាក់សាំងសម្រាប់សកម្មភាព និងវិជ្ជាជីវៈមួយចំនួន ដូចជាបុគ្គលិកថែទាំវ័យចំណាស់ ដែលអាចត្រូវបានគេតម្រូវឱ្យចាក់ថ្នាំ បង្ការជំងឺឱ្យទាន់ពេលវេលា។
កាលពីខែមុនប្រមុខរដ្ឋ New South Wales គឺលោកស្រី Gladys Berejiklian បានស្នើថា លោកស្រីអាចអនុញ្ញាតឱ្យកន្លែងឯកជន ដូចជា បារ ហាងនិងកន្លែងធ្វើការ ដើម្បីកំណត់ច្បាប់ផ្ទាល់ខ្លួនរបស់ពួកគេ សម្រាប់តំរូវការនៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩។ លោកស្រី បានប្រាប់វិទ្យុ 2GB ថា “យើងនឹងពិចារណាថាតើយើង អនុញ្ញាតឱ្យមានកន្លែងជួបជុំនានា បង្កើតច្បាប់ផ្ទាល់ខ្លួនរបស់ពួកគេ ប្រសិនបើពួកគេមានអាជីវកម្ម ឬបើកកន្លែងធ្វើការអំពីអ្វីដែល ពួកគេមានសុវត្ថិភាពពីជំងឺកូវីដ១៩ ។
កាលពីខែវិច្ឆិកាថៅកែរបស់អាកាសចរណ៍ Qantas លោក Alan Joyce បាននិយាយថា លោកនឹងធ្វើបច្ចុប្បន្នភាពលក្ខខ័ន្តិកៈ របស់ក្រុមហ៊ុនអាកាសចរណ៍ ដើម្បីតម្រូវឱ្យអ្នកដំណើរ តម្រូវឱ្យទទួលការចាក់វ៉ាក់សាំង ហើយបាននិយាយថា ក្រុមហ៊ុនអាកាសចរណ៍ជាច្រើនទៀតនឹងធ្វើដូចគ្នា។
រដ្ឋាភិបាលសហព័ន្ធនឹងធ្វើបច្ចុប្បន្នភាពកម្មវិធី MyGov និង Express Plus Medicare ដើម្បីផ្តល់ឱ្យជនជាតិអូស្រ្តាលី នូវភស្តុតាងនៃការចាក់វ៉ាក់សាំង ៕
ប្រែសម្រួលៈ ណៃ តុលា