Covid-19

រដ្ឋាភិបាលវៀតណាម បញ្ជាឱ្យក្រុងហូជីមិញ រឹតបន្តឹងវិធានការការពារជំងឺកូវីដ១៩ ក្រោយពីរកឃើញអ្នកឆ្លង ២៥នាក់ថែមទៀត

ហូជីមិញ៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាលវៀតណាម លោក ង្វៀន ថាញ់ឡុង បានប្រាប់គណៈកម្មាធិការដឹកនាំ សម្រាប់ការការពារ និងត្រួតពិនិត្យជំងឺកូវីដ១៩ នៅថ្ងៃចន្ទថា ទីក្រុងហូជីមិញគួរតែដាក់ ជាបន្ទាន់នូវតំបន់តាមដាន និងបញ្ចប់ការចម្លងវីរុសថ្មី ឆ្លងតាមច្រកអាកាសយានដ្ឋាន Tân Sơn Nhất ។

យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយនៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា ទីក្រុងហូជីមិញថ្មីៗនេះបានកត់ត្រា ករណីឆ្លងក្នុងសហគមន៍ចំនួន ៥ ដែលទាំងអស់ជាអ្នកកាន់ឥវ៉ាន់ នៅអាកាសយានដ្ឋានអន្តរជាតិ Tân Sơn Nhất។ នៅថ្ងៃច័ន្ទមជ្ឈមណ្ឌល សម្រាប់ការត្រួតពិនិត្យនិងបង្ការជំងឺ ក្រុងហូជីមិញ ក៏បានប្រកាសថា មនុស្សជិត ២៥ នាក់ បានធ្វើតេស្ត៍វិជ្ជមានមេរោគនេះហើយ កំពុងរង់ចាំការបញ្ជាក់ពីក្រសួងសុខាភិបាលថា ជាអ្នកជំងឺកូវីដ១៩ ។ ឥឡូវអ្នកជំងឺទាំងអស់កំពុង សម្រាកព្យាបាលនៅមន្ទីពេទ្យ Củ Chi Field។

រដ្ឋមន្រ្តីក្រសួងសុខាភិបាលវៀតណាម បាននិយាយជាមួយអ្នកជំងឺ ដែលធ្វើការនៅតំបន់ដឹក ទំនិញរបស់អាកាសយានដ្ឋាន ដោយពួកគេប្រហែលជាឆ្លងជំងឺនេះ មុនដោយមិនបានរកឃើញ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top