Covid-19

គិតត្រឹមល្ងាចថ្ងៃចន្ទ វៀតណាមរកឃើញ អ្នកឆ្លងជំងឺកូវីដក្នុងស្រុក ៤៥នាក់ ក្នុងនោះ មានទារកអាយុ ១០ខែម្នាក់

បរទេស៖ យោងតាមគណៈកម្មាធិការជាតិ សម្រាប់ការការពារនិងត្រួតពិនិត្យជំងឺកូវីដ១៩ បានឱ្យដឹងថា ករណីឆ្លងមេរោគកូវីដ១៩ ក្នុងសហគមន៍ចំនួន ៤៥នាក់ ត្រូវបានបញ្ជាក់នៅក្នុងប្រទេសវៀតណាម កាលពីល្ងាចថ្ងៃច័ន្ទ ដោយរួមទាំងទារកអាយុ ១០ ខែម្នាក់ផងដែរ។

យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយនៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា ក្នុងចំណោមករណីឆ្លងថ្មីនេះ មាន ៣ ករណី គឺនៅខេត្ត Qu Ninn Ninh, ៣ ករណីនៅទីក្រុង ហាណូយ, ២ ករណីនៅខេត្ត Gia Lai ភាគកណ្តាល, ២៥ ករណី នៅទីក្រុងហូជីមិញ និង ១២ ករណីទៀត នៅភាគខាងជើងខេត្ត Hải Dương ។

ករណីឆ្លងថ្មីទាំងបីនៅទីក្រុង ហាណូយ គឺអ្នកជំងឺលេខ ២,០០៩ ជាស្ត្រីអាយុ ២៨ ឆ្នាំមកពីស្រុក Nam Từ Liêm ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកជំងឺលេខ ១ ៧២២, ទារកអាយុ ១០ ខែ និងស្ត្រីអាយុ ៥០ ឆ្នាំម្នាក់ ដែលមានទំនាក់ទំនងជាមួយ អ្នកជំងឺលេខ ២ ០០៩ នោះ។

ករណីឆ្លងថ្មីចំនួន ២៥ ករណី ដែលបានរាយការណ៍នៅក្នុងទីក្រុងហូជីមិញ កាលពីល្ងាចថ្ងៃច័ន្ទ គឺពាក់ព័ន្ធនឹងអាកាសយានដ្ឋានអន្តរជាតិ Tân Sơn Nhất ៕

ប្រែសម្រួលៈ ណៃ តុលា

To Top
×