ព័ត៌មានអន្តរជាតិ

ចិនអះអាងថា ពិតជាបានចាប់ខ្លួន អ្នកកាសែតអូស្ត្រាលីពិតមែន ក្នុងករណីធ្វើចារកម្ម

បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃចន្ទបានឲ្យដឹងថា អ្នកកាសែតអូស្ត្រាលីម្នាក់គឺលោកស្រី Cheng Lei បន្ទាប់ត្រូវបានទទួលរងការចាប់ខ្លួន អស់រយៈពេលជាច្រើនខែមកហើយនោះ នៅពេលនេះត្រូវបានចិនចេញមុខ មកប្រកាសអះអាងអំពីករណីនេះហើយ។

នៅក្នុងការបញ្ជាក់របស់រដ្ឋាភិបាលចិន ក៏បានប្រកាសទៀតថាការចាប់ខ្លួនលោកស្រី Lei គឺដោយសារតែរកឃើញថា គាត់គឺជាមនុស្សដែលបានធ្វើសកម្មភាព
ក្នុងការលួចយក ទិន្នន័យសំងាត់របស់ចិន ទៅឲ្យបណ្តាប្រទេសផ្សេងទៀត ។

គួរឲ្យដឹងដែរថា នៅមុនការចាប់ខ្លួនរបស់គាត់ ស្ត្រីជនជាតិអូស្ត្រាលីកើត នៅក្នុងប្រទេសចិនរូបនេះ គឺធ្លាប់បំពេញការងារជាពិធីករទូរទស្សន៍ នៅក្នុងបណ្តាញសារព័ត៌មានចិន ដែលមានឈ្មោះថា CGTN ។

អជ្ញាធរចិនបានប្រកាសអំពី ការចាប់ខ្លួននេះនៅព្រឹកថ្ងៃចន្ទ ដោយបញ្ជាក់ថា គាត់អាចមានសិទ្ធធ្វើការដេញដោយ នៅតុលាការទាំងដែរគាត់ គឺត្រូវបានចាប់ខ្លួនតាំងតែពី ខែសីហាមកម្ល៉េះ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top