Covid-19

មេដឹកនាំយោធាមីយ៉ាន់ម៉ាថា គណៈកម្មការបោះឆ្នោតមុន បានប្រើប្រាស់ការរាតត្បាតជំងឺកូវីដ១៩ ជាលេសដើម្បីរារាំងការ ធ្វើយុទ្ធនាការដោយយុត្តិធម៌

បរទេស៖ មេដឹកនាំយោធារបស់ប្រទេសមីយ៉ាន់ម៉ា គឺលោកមីង អ៊ុងឡាង បាននិយាយក្នុងសុន្ទរកថា តាមទូរទស្សន៍មួយទៅកាន់ ប្រទេសជាតិកាលពីថ្ងៃចន្ទថា គណៈកម្មការបោះឆ្នោតបានប្រើប្រាស់ ការរាតត្បាតជំងឺកូវីដ១៩ ជាលេសដើម្បីរារាំងការធ្វើ យុទ្ធនាការដោយយុត្តិធម៌ មុនការបោះឆ្នោតទូទៅនៅក្នុង ប្រទេសមីយ៉ាន់ម៉ាកាលពីឆ្នាំមុន។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា លោក មីន អ៊ុងឡាង បានបន្ថែមថា អាជ្ញាធរមិនបានបំពេញភារកិច្ចរបស់ខ្លួន ហើយបានលើកឡើងពីលេសជាច្រើន ដែលមិនបានបំពេញកាតព្វកិច្ចរបស់ពួកគេ។

យោងតាមមេដឹកនាំយោធារូបនេះ គឺថា គណៈកម្មការរៀបចំការបោះឆ្នោតរបស់ប្រទេស មីយ៉ាន់ម៉ា ត្រូវតែធ្វើកំណែទម្រង់ ហើយវិធានការដើម្បីប្រយុទ្ធប្រឆាំង នឹងការឆ្លងមេរោគនេះគួរតែ ក្លាយជាអាទិភាពមួយ។ លោកបានបន្តទៀតថា លោកបានបង្កើតរដ្ឋាភិបាលមួយនៃរដ្ឋមន្រ្តីត្រឹមត្រូវ។ ប្រមុខយោធាមីយ៉ាន់ម៉ាក៏បាននិយាយដែរថា នយោបាយការបរទេសរបស់ប្រទេស នឹងមិនត្រូវបានផ្លាស់ប្តូរទេ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top