រ៉ង់ហ្គូន៖ ច្បាប់អាជ្ញាសឹកត្រូវបានប្រកាស នៅក្នុងផ្នែកខ្លះនៃទីក្រុងម៉ាន់ដាឡេ ដែលជាទីក្រុងធំទី ២ របស់មីយ៉ាន់ម៉ា កាលពីថ្ងៃចន្ទ បន្ទាប់ពីមនុស្សរាប់ពាន់នាក់ បានប្រមូលផ្តុំគ្នានៅទូទាំងប្រទេស ប្រឆាំងនឹងរដ្ឋប្រហារ ហើយយោធាបានចេញសេចក្តីព្រមាន តឹងរឹងប្រឆាំងនឹងការតវ៉ាបន្តទៀត។
នាយកដ្ឋានរដ្ឋបាលទូទៅ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា បទបញ្ជានេះគ្របដណ្តប់លើក្រុងចំនួន ៧ ក្នុងទីក្រុងម៉ាន់ដាឡេដោយហាមឃាត់ មិនឱ្យប្រជាជនធ្វើបាតុកម្ម ឬប្រមូលផ្តុំគ្នាជាក្រុម ដែលមានចំនួនលើសពី ៥ នាក់ឡើយ។
សេចក្តីប្រកាសស្រដៀងគ្នានេះ ត្រូវបានធ្វើឡើងនៅក្នុងក្រុងមួយក្នុងខេត្ត Ayeyarwaddy ភាគខាងត្បូងប្រទេសបន្ថែមទៀត ហើយសេចក្តីប្រកាសទាក់ទង នឹងមូលដ្ឋានផ្សេងទៀត ត្រូវបានគេរំពឹងថា នឹងចេញនៅយប់នេះ។
សេចក្តីថ្លែងការណ៍មួយរបស់ក្រុងម៉ាន់ដាឡេ បានឲ្យដឹងថា “បទបញ្ជានេះត្រូវបានអនុវត្តរហូត ដល់មានការជូនដំណឹងបន្ថែម” ។
អាកប្បកិរិយាបែបនេះអាចប៉ះពាល់ ដល់ស្ថេរភាពសុវត្ថិភាពរបស់ ប្រជាជនការអនុវត្តច្បាប់ និងអត្ថិភាព ដោយសន្តិវិធី និងអាចបង្កើតកុបកម្មដែល ជាមូលហេតុដែលបទបញ្ជានេះ សេចក្តីថ្លែងការណ៍បានឲ្យដឹងថា ហាមប្រាមការប្រមូលផ្តុំការ ជួបជជែកគ្នានៅទីសាធារណៈ ការតវ៉ាដោយប្រើយានយន្តប្រមូលផ្តុំគ្នា។
រហូតមកដល់ពេលនេះរបបយោធា បានបដិសេធមិនប្រើកម្លាំងបះបោរប្រឆាំងនឹងបាតុកម្ម ដែលបានរាលដាលពាសពេញប្រទេសនោះទេ ប៉ុន្តែដោយមានការដាក់សម្ពាធ ពីប៉ូលីសប្រឆាំងកុបកម្មបានបាញ់ កាណុងបាញ់ទឹកក្នុងគោលបំណង ដើម្បីបំបែកមនុស្សរាប់ពាន់នាក់ ដែលបានប្រមូលផ្តុំគ្នានៅទីក្រុងណៃពិដោរ។
យោធាកាលពីសប្តាហ៍មុន បានឃុំខ្លួនលោកស្រីអ៊ុងសាន ស៊ូជី និងសមាជិកផ្សេងទៀតនៃគណបក្សសម្ព័ន្ធជាតិ ដើម្បីលទ្ធិប្រជាធិបតេយ្យរបស់លោកស្រី ដោយបញ្ចប់ការគ្រប់គ្រងស៊ីវិលមួយផ្នែក ហើយបានបង្កការថ្កោលទោសជាអន្តរជាតិ។
នៅចំពោះមុខរលកនៃការប្រឆាំង កាន់តែខ្លាំងឡើងទូរទស្សន៍ MRTV បានព្រមានថា ការប្រឆាំងនឹងរបបយោធា គឺខុសច្បាប់ និងបង្ហាញជាសញ្ញានៃ ការបង្ក្រាបដ៏មានសក្តានុពល។
សេចក្តីថ្លែងការណ៍មួយដែល ត្រូវបានអានដោយអ្នកប្រកាស នៅលើប៉ុស្តិ៍បានឲ្យដឹងថា “ត្រូវតែចាត់វិធានការយោងតាមច្បាប់ ជាមួយនឹងវិធានការណ៍ប្រកបដោយប្រសិទ្ធភាព ប្រឆាំងនឹងបទល្មើសនានា ដែលរំខានរារាំង និងបំផ្លាញស្ថិរភាពរបស់រដ្ឋ សុវត្ថិភាពសាធារណៈ និងនីតិរដ្ឋ” ៕
ដោយ ឈូក បូរ៉ា
 
													
																							
 
																								
												
												
												 
						 
					 
						 
					 
						 
					 
								 
																						 
								 
																						 
								 
																											 
								 
																						 
								 
																						 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									