បរទេស៖ សហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ នឹងពិចារណាលើគំនិតមួយចំនួន ស្តីពីវិធីស្តារកិច្ចព្រមព្រៀងនុយក្លេអ៊ែអ៊ីរ៉ង់ ដែលរួមបញ្ចូលទាំងជម្រើស ស្តីពីកន្លែងដែលភាគីទាំងពីរ នឹងបោះជំហានតូចៗ អនុវត្តតាមពេញលេញតាមសន្សំពេលវេលា។
វិធីសាស្ត្រទន់ភ្លន់បែបនេះ អាចបង្ហាញឲ្យឃើញនូវ ការបន្ថយក្នុងចំណងមិត្តភាព ចាប់តាំងពីអតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បោះបង់ចោលកិច្ចព្រមព្រៀងនោះ នៅក្នុងឆ្នាំ២០១៨ និងបង្កកការបំពានជាបន្តបន្ទាប់របស់អ៊ីរ៉ង់ ដែលនាំទៅជិតការចម្រាញ់ សារធាតុអ៊ុយរ៉ានីញ៉ូមលំដាប់អាវុធ។
ជម្រើសនេះ អាចនឹងតម្រូវឲ្យទីក្រុងវ៉ាស៊ីនតោន ឲ្យអនុញ្ញាតឲ្យទីក្រុងតេអេរ៉ង់ ទទួលបានផលប្រយោជន៍សេដ្ឋកិច្ច ដែលមានគុណតម្លៃតិចជាង ការបន្ធូរបន្ថយទណ្ឌកម្ម ដែលទទួលបានក្រោមកិច្ចព្រមព្រៀង ឆ្នាំ២០១៥ ក្នុងផលតបស្នងសម្រាប់អ៊ីរ៉ង់ ឈប់ធ្វើការបំពានលើកិច្ចព្រមព្រៀងនោះ។
ប្រភពនានាបានធ្វើការសង្កត់ធ្ងន់ថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន នៅមិនទាន់ធ្វើការសម្រេចចិត្ត លើគោលនយោបាយរបស់ លោកនៅឡើយនោះទេ។ លោកធ្លាប់បានបង្ហាញគោលជំហរថា អ៊ីរ៉ង់ត្រូវតែចូលមកអនុវត្តវិញទាំងស្រុងតាមកិច្ចព្រមព្រៀង ឆ្នាំ២០១៥ មុនសហរដ្ឋអាមេរិក ៕
ប្រែសម្រួល៖ ប៉ាង កុង