ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការបរទេស កូរ៉េខាងត្បូង មានទំនុកចិត្តចំពោះការ សម្របសម្រួល របស់អាមរិក ជុំវិញបញ្ហាកូរ៉េខាងជើង

បរទេស៖ រដ្ឋមន្ត្រីការបរទេសថ្មី របស់ប្រទេសកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃអង្គារនេះថា លោកមានទំនុកចិត្តចំពោះការ សម្របសម្រួលគោលនយោបាយ ស្តីពីកូរ៉េខាងជើង ជាមួយសហរដ្ឋអាមេរិក បើទោះជាមានសញ្ញាដំបូង បង្ហាញឲ្យឃើញការខ្វែងគំនិតគ្នា។

លោក Chung Eui-yong មានវ័យ៧៤ឆ្នាំ តាមសេចក្តីរាយការណ៍ បានឡើងកាន់តំណែងជារដ្ឋមន្រ្តីការបរទេស របស់ប្រទេសកូរ៉េខាងត្បូង បន្ទាប់ពីលោក Kang Kyung-wha ដែលកាន់តំណែងនោះអស់រយៈពេលជិត ៤ឆ្នាំ។

ក្នុងនាមជាទីប្រឹក្សាសន្តិសុខជាតិ ដំបូងរបស់លោកប្រធានាធិបតី មូន ជេអ៊ីន រហូតដល់ឆ្នាំមិញនោះ លោក Chung Eui-yong បានជួយសម្របសម្រួល ជំនួបរបស់លោក មូន ជេអ៊ីន ជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន និងបានស្វះស្វែងធ្វើការសម្របសម្រួល រវាងទីក្រុងព្យុងយ៉ាងនិងទីក្រុងវ៉ាស៊ីនតោន។

តាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន National Post នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១ បានឲ្យដឹងថា លោក Chung Eui-yong បានបង្ហាញនូវការជឿជាក់ ក្នុងការសម្របសម្រួលជាមួយរដ្ឋបាលថ្មី របស់លោកប្រធានាធិបតី ចូ បៃដិន ដោយនិយាយថា ការលុបបំបាត់នុយក្លេអ៊ែលើឧបទ្វីបកូរ៉េ គឺជាគោលដៅរួមគ្នា ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top