ព័ត៌មានអន្តរជាតិ

សាកសពចំនួន ២៦នាក់ ត្រូវបានទាញចេញពីតំបន់ រងផលប៉ះពាល់ដោយ បាក់ដុំផ្ទាំងទឹកកក នៅភាគខាងជើងប្រទេសឥណ្ឌា

ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១ថា ក្រុមមន្ត្រីក្នុងស្រុកបានបញ្ជាក់ជាមួយស៊ិនហួ នៅថ្ងៃអង្គារនេះថា សាកសពចំនួន ២៦នាក់ បានត្រូវទាញចេញពីតំបន់ដែល បានរងនូវផលប៉ះពាល់ដោយការ បាក់ដុំផ្ទាំងទឹកកក នៅរដ្ឋ Uttarakhand ភាគខាងជើងប្រទេសឥណ្ឌា ។

ក្រុមមន្ត្រីបានឲ្យដឹងថា ពលរដ្ឋចំនួន ១៨០នាក់កំពុងបន្តបាត់ខ្លួន និងបានខិតខំជួយសង្រ្គោះដល់ពួកគេ ។

ក្រុមជនរងគ្រោះ បានមកពីរដ្ឋមួយចំនួនរបស់ប្រទេសឥណ្ឌា ក្នុងនោះរាប់ទាំង រដ្ឋ Uttarakhand, Uttar Pradesh, West Bengal, Bihar, Jharkhand និងតំបន់ខ្លួនៃប្រទេសនេប៉ាល់ ផងដែរ ។

គម្រោងវារីអគ្គីសនីចំនួន ២កន្លែង បានរងការខូចខាត នៅគ្រាដែលបាក់ផ្ទាំងទឹកកក ដែលបានកើតឡើងកាលពីថ្ងៃអាទិត្យ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top