ព័ត៌មានអន្តរជាតិ

វ៉ាក់សាំងចិន ធ្វើតេស្តមានប្រសិទ្ធភាពលើ មនុស្សចាស់អាយុលើស ៦០ឆ្នាំនៅប្រទេសម៉ារ៉ុក

បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃអង្គារនេះ បានឲ្យដឹងថាវ៉ាក់សាំងកូវីដរបស់ ក្រុមហ៊ុន Sinopharm ប្រទេសចិនគឺត្រូវបានធ្វើតេស្ត មានប្រសិទ្ធភាពទៅលើក្រុម មនុស្សដែលមានវ័យចំណាស់ ហើយមកដល់ពេលនេះអជ្ញាធរ នៃប្រទេសម៉ារ៉ុកគឺកំពុងតែបន្តធ្វើការប្រើប្រាស់វា ដើម្បីអាចចាក់ទៅលើពលរដ្ឋរបស់ខ្លួន ទាំងដែលមានអាយុលើស៦០ឆ្នាំក្តី។

យោងតាមការប្រកាសរបស់ក្រសួងសុខាភិបាល របស់ប្រទេសម៉ារ៉ុកបានអះអាងថាទិន្នន័យ ដែលខ្លួនបានទទួលគឺមិនមានផលប៉ះពាល់ណាឡើយ ចំពោះមនុស្សចាស់ដែលមានវ័យលើស៦០ឆ្នាំ។ ការធ្វើតេស្ត ដែលបានធ្វើទៅលើមនុស្សចាស់ មានវ័យលើសពី៦០ឆ្នាំចំនួន១០ ០០០នាក់បានរកឃើញថាមានតែ៨នាក់ ប៉ុណ្ណោះដែលទទួលរងប្រតិបត្តិកម្មបន្តិចបន្តួច បន្ទាប់ពីបានទទួលការចាក់វ៉ាក់សាំង របស់ Sinopharm។

គួរឲ្យដឹងដែរថា ដំណាក់កាលការសាកល្បងទី ៣ នៃវ៉ាក់សាំង Sinopharm ដែលបានអនុវត្តមួយផ្នែកធំ នៅក្នុងប្រទេសម៉ារ៉ុករួមមានមនុស្ស ដែលមានអាយុលើសពី ៦០ ឆ្នាំហើយជាលទ្ធផល បានបង្ហាញថា វាពិតជាមានអំណោយផល ដល់ប្រជាជនរបស់ម៉ារ៉ុកយ៉ាងខ្លាំងចំពោះព័ត៌មាននេះ។

ម៉ារ៉ុកបានចាប់ផ្តើមធ្វើការចាក់វ៉ាក់សាំង នៅទូទាំងប្រទេសកាលពិថ្ងៃទី២៩ ខែមករាមកទៅទីតាំងចំនួន៣ ០០០កន្លែង បន្ទាប់ពីបានធ្វើការបញ្ជាទិញវ៉ាក់សាំងរបស់ចិនមួយនេះ បានទៅដល់៦៦លានដូសនិងមួយចំនួនទៀតពីអង់គ្លេសគឺ AstraZeneca៕ប្រែសម្រួល៖ស៊ុនលី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top