Covid-19

អ៊ីស្រាអ៊ែល មានឆ្លងជំងឺកូវីដ១៩ កើនឡើងលើសពី ៧០ម៉ឺននាក់

យេរ៉ូសាឡឹម៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលបានឲ្យដឹងថា សរុបអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសអ៊ីស្រាអ៊ែល បានកើនឡើងដល់ ៧០០.៤៩៧នាក់ កិតត្រឹមថ្ងៃអង្គារនេះ ជាមួយនឹងករណីថ្មី ៣.៩៥១នាក់ ដែលបានបូកបន្ថែមចាប់តាំងពីល្ងាចថ្ងៃចន្ទ ។

ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ នៅក្នុងប្ររទេសអ៊ីស្រាអ៊ែល បានកើនឡើងដល់ ៥.១៩២នាក់ ទន្ទឹមនឹងនេះដែរ ចំនួនអ្នកជំងឺនៅក្នុងលក្ខខណ្ឌធ្ងន់ធ្ងរ បានថយចុះមកនៅត្រឹម ១.០៨៨នាក់ ក្នុងចំណោមអ្នកជំងឺនៅមន្ទីរពេទ្យចំនួន ១.៧១០នាក់ ។

សរុបអ្នកជាសះស្បើយពីជំងឺ បានកើនឡើងដល់ ៦២៥.១៦៧នាក់ ទន្ទឹមនឹងនេះដែរ អ្នកដែលមានជំងឺស្រួចស្រាវ បានកើនឡើងដល់ ៧០.១២០នាក់ ។

ក្រសួងបានឲ្យដឹងថា ចំនួនពលរដ្ឋដែលបានបាន ចាក់វ៉ាក់សាំងប្រឆំាងនឹងជំងឺកូវីដ១៩ នៅក្នុងប្រទេសអ៊ីស្រាអ៊ែល បានកើនឡើងដល់ដល់ ៣,៥៤លាននាក់ ឬស្មើនឹង ៣៨,១ភាគរយ នៃចំនួនពលរដ្ឋសរុប ចាប់តំាងពីយុទ្ធនាការចាក់វ៉ាក់សាំង បានចាប់ផ្តើមកាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top