ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលបានឲ្យដឹងកាលពីថ្ងៃអង្គារថា ករណីនៃជំងឺកូវីដ១៩ នៅក្នុងប្រទេសឥណ្ឌូនេស៊ី បានកើនឡើងដែលមានចំនួន ៨.៧០០នាក់ ក្នុងអំឡុងពេលមួយថ្ងៃ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺបានកើនឡើងដល់ ១.១៧៤.៧៧៩នាក់ ជាមួយគ្នានេះដែរ ចំនួនអ្នកស្លាប់បន្ថែមចំនួន ២១៣ដល់៣១.៩៧៦នាក់ ។
ក្រសួងបានឲ្យដឹងថា ពលរដ្ឋចំនួន ១០.៤២៤នាក់ បានចាកចេញពីមន្ទីរពេទ្យ ដែលនាំឲ្យចំនួនអ្នកជាសះស្បើយ ពីជំងឺបានកើនឡើងដល់ ៩៧៣.៤៥២នាក់ ។
វីរុសបានឆ្លងរាលដាល ដល់ខេត្តទំាងអស់របស់ប្រទេស ដែលមានចំនួន ៣៤ខេត្ត ។
ជាពិសេស ក្នុងអំឡុងពេល ២៤ម៉ោងកន្លងទៅនេះ ក្រុងហ្សាការតា បានកត់ត្រា ដែលមានករណីថ្មីចំនួន៣.៤៣៧នាក់ ខេត្ត ជ្វាកណ្តាលចំនួន៩៤៨នាក់ ខេត្តជ្វាខាងលិចចំនួន៧៧៥នាក់ ខេត្ត East Kalimantan ចំនួន៥៥០នាក់ និងខេត្តបាលី ចំនួន៤៥៣នាក់ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា