Covid-19

ចិនផ្តល់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ចំនួន ៤០,៥២លានដូស ទៅដល់ក្រុមមនុស្សសំខាន់ៗ

បរទេស៖ លោក Mi Feng អ្នកនាំពាក្យគណៈកម្មការសុខាភិបាលជាតិ បាននិយាយនៅក្នុងសន្និសីទ សារព័ត៌មានមួយនៅថ្ងៃពុធនេះថា ប្រទេសចិនបានផ្តល់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ ចំនួន ៤០,៥២ លាន ដូស សម្រាប់ក្រុមមនុស្សសំខាន់ៗគិតត្រឹមថ្ងៃទី ៩ ខែកុម្ភៈ។ នេះបើយោងតាមការ ចុះផ្សាយរបស់សារព័ត៌មាន Yahoo News នៅថ្ងៃទី១០ ខែកុម្ភៈ។

សារព័ត៌មាន Yahoo News បានផ្សាយបន្ថែមថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន Global Times បានផ្សាយកាលពីខែមករាថា ប្រទេសចិនមានគោលបំណង ចាក់វ៉ាក់សាំងចំនួន ៥០ លាននាក់ មុនពេលចាប់ផ្តើមបុណ្យចូលឆ្នាំថ្មី នៅពាក់កណ្តាលខែកុម្ភៈនេះ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top
×