បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃពុធនេះបានឲ្យដឹងថា ក្រុមហ៊ុន Johnson & Johnson គឺកំពុងតែ ស្វែងរកសិទ្ធក្នុងការចុះឈ្មោះ ក្លាយខ្លួនទៅជាអ្នកចែកចាយវ៉ាក់សាំងដំបូងគេ ក្នុងកម្រិតបន្ទាន់នៅក្នុងប្រទេសថៃ ។
ការប្រកាសដែលត្រូវបាន ធ្វើឡើងដោយទីភ្នាក់ងារត្រួតពិនិត្យ ចំណីអាហាររបស់ប្រទេសថៃឬ FDA ហើយបញ្ជាក់ថាជាក់ស្តែង មានក្រុមហ៊ុនចំនួនដល់ទៅ៣ ដែលបានដាក់ពាក្យស្នើសុំនេះដែលក្នុងនោះ ២វ៉ាក់សាំងផ្សេងទៀតដែលមានមួយជា AstraZeneca និងមួយទៀតគឺវ៉ាក់សាំងចិន Biotech។
FDA បាននិយាយទៀតដែរថា សិទ្ធក្នុងការប្រើប្រាស់វ៉ាក់សាំងនឹង ត្រូវផ្តល់ឲ្យអាចវ៉ាក់សាំងទាំងនោះ ក្នុងការចែកចាយនៅទូទាំងប្រទេស រយៈពេល១ឆ្នាំ ហើយប្រសិទ្ធភាពរវាងនឹងត្រូវធ្វើឡើង ស្របទៅតាមការវាយតម្លៃ និងតំរូវការសុវត្ថិភាព។
គួរឲ្យដឹងដែរថា កាលពីថ្ងៃអង្គារម្សិលមិញ នាយករដ្ឋមន្ត្រីថៃលោក Prayut Chan-o-cha បានធ្វើការអះអាងដែរថាផែនការចាក់វ៉ាំង សាំងរបស់ថៃនឹងប្រព្រឹត្តទៅតាម ការគ្រោងទុកខណៈដែលវ៉ាក់សាំងជំនួយដោយ Sinovac ប្រទេសរុស្សីនឹងត្រូវដឹកជញ្ជូន មកដល់ប្រទេស
នៅអំឡុងខែកុម្ភៈនិងខែមេសា ខាងមុខនេះហើយផងដែរ ៕
ប្រែសម្រួល៖ ស៊ុន លី
